អណ្តើកមាសនេះរាងរៅចម្លែក មានទម្ងន់ជាង ៣ គីឡូ នេះមានតម្លៃលើទីផ្សារប្រហែល ១៥.០០០ ដុល្លារ ក្នុង១គីឡូ ។នេះប្រហែលជាការប្រោះសត្វយកបុណ្យហើយមើលទៅ ៕ទោះយ៉ាងណា គេពុំទទួលបានចម្លើយថា ហេតុអ្វីបានជាវត្ថុមានតម្លៃបែបនេះ ម្ចាស់របស់វា បែរជាសុខចិត្តព្រលែងចូលទន្លេវិញ ។
ថ្មីៗនេះ ប្រជានេសាទសញ្ជាតិវៀតណាម អាយុ ៣៧ ឆ្នាំ រស់នៅខេត្តហានឃឿង ពេលកំពុងប្រកបរបរនៅទន្លេ ឡាយវូ ចៃដន្យចាប់បានអណ្តើកចម្លែក១ក្បាល ។ ខ្លួនរបស់ណ្តើកនេះពណ៌មាសឆ្អិនឆ្អៅ ក្បាលរលោង ហើយឆ្នូតរបស់វាចែកជាក្រឡាមាន ៣ ឆ្នូត ។
នៅល្ងាចថ្ងៃទី២៥ ខែសីហា នេះ សាស្ត្រាចារ្យ ឌឹក បានប្រាប់ថា វាមានឈ្មោះវិទ្យាសាស្ត្រថា Cuora Trifasciata ហើយដោយសារវាមានលក្ខណៈស្អាតប្រណីត ទើបមានតម្លៃសេដ្ឋកិច្ចខ្ពស់ ។ ឈ្មួញមកពីចិនហ៊ានទិញ១គីឡូ ប្រមាណ ១៥.០០០ ដុល្លារ ឯណោះ ។