នៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មាន New York Time កំពូលមហាសេដ្ឋីរបស់ចិនគឺលោក Jack Ma បានប្រាប់ឲ្យដឹងថា លោកនឹងចូលនិវត្តន៍ពីការងារជានាយកប្រតិបត្តិក្រុមហ៊ុនលក់ទំទិញតាមអ៊ីនធឺណិត Alibaba ហើយ។ តំណែងជានាយកប្រតិបត្តិថ្មី និងត្រូវប្រគល់ជូនលោក Daniel Zhang ជាសហស្ថាបនិក ដែលបានចូលរួមបង្កើតក្រុមហ៊ុន មួយនេះតាំងពីឆ្នាំ ១៩៩៩ មកម្លះ។

បច្ចុប្បន្នក្រុមហ៊ុន Alibaba មានតម្លៃសរុបចំនួន ៤២០ ពាន់លានដុល្លារ ខណៈលោក Jack Ma ដែលជាអតីតគ្រូបង្រៀនភាសាអង់គ្លេសនោះ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនប្រមាណជា ៤០ ពាន់លានដុល្លារ និងជាអ្នកមានជាងគេនៅក្នុងប្រទេសចិន។ គិតត្រឹមថ្ងៃចន្ទនេះ លោក Jack Ma ទើបតែមានអាយុ៥៤ឆ្នាំ ប៉ុណ្ណោះ ហើយថ្ងៃដែលលោកសម្រេចចូលនិវត្តន៍នោះគឺចំថ្ងៃទិវាគ្រូបង្រៀននៅក្នុងប្រទេសចិនផងដែរ។ ចំពោះមូលហេតុ ដែលលោកសម្រេចចូលនិវត្តន៍មុនអាយុកំណត់នោះ នៅមិនទាន់មានសេចក្តីរាយការណ៍ជាក់លាក់ណាមួយនៅឡើយទេ៕