ត្បូងទទឹម ​ចានស្រាកមាស ចានមាស ពែងតែមាស និងស្លាបព្រាមាស ត្រូវបានចោរមួយក្រុមលួចចេញពីក្នុងសារមន្ទីរ Nizam ក្នុងប្រទេសឥណ្ឌា និងកំពុងបង្កឲ្យមានការិះគន់ជាខ្លាំង ចំពោះអាជ្ញាធរ ដែលខ្វះសមត្ថភាពការពារវត្ថុមានតម្លៃទាំងនេះ។ វត្ថុធ្វើពីមាសទាំងអស់ខាងលើនេះមានទង្ងន់សរុប ៣ គីឡូក្រាម និងមានតម្លៃប្រមាណជា ៧ លានដុល្លារ ហើយវាជាទ្រព្យសម្បត្តិរបស់អង្គម្ចាស់ Mir Osman Ali Khan ។

សារមន្ទី Nizam ត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ ២០០០ ហើយនៅក្នុងសារមន្ទីរមួយនេះមានវត្ថុមានតម្លៃ ដែលជាទ្រព្យសម្បត្តិរបស់ព្រះអង្គម្ចាស់ Mir Osman Ali Khan ជាច្រើន។ កាលពី ១០ ឆ្នាំមុនដាវមាសដ៏មានតម្លៃមួយដើម ក៏ត្រូវបានគេលួចចេញពីក្នុងសារមន្ទីរនេះផងដែរ ហើយរហូតមកទល់នឹងពេលនេះ គ្មានន​ណាម្នាក់អាចដាវនោះឃើញទេ។ ហើយការបាត់របស់មានតម្លៃសារជាថ្មីម្តងទៀតនេះ ក៏គេមិនរំពឹងថាប៉ូលិសឥណ្ឌាអាចរកវាឃើញវិញដែរ៕