ភ្នំពេញ៖ទីតាំងហ្គេមបាញ់ត្រីដុះស្លែង ក្បែរអធិការដ្ឋានខណ្ឌចំកាមនពិតជាខ្លាំងមិនធម្មតាមែន បន្ទាប់ពីនគរបាលប៉ុស្តិ៍ ផ្សារដើមថ្កូវដឹកនាំកម្លាំងចុះបង្ក្រាប

បានប្រមាណជាង១ម៉ោងក្រោយមក ក៏បានបើកដំណើរការឡើងវិញ។អ្វីដែលធ្វើអោយមានការចាប់អារម្មណ៍ និងរិះគន់ពីប្រជាពលរដ្ឋ នោះ នៅពេលដែលសមត្ថកិច្ច ចុះបង្ក្រាបល្បែងស៊ីសងជាក់ស្តែង បែរជាសមត្ថកិច្ច

មិនបានដកហូតសម្ភារះជាវត្ថុតាងឬឃ្លុំបេផ្ទះនោះទេ គឺទុកអោយបើកដំណើរការឡើងវិញ។ចំណែកមេការ  បុគ្គលិក និងអ្នកលេង៨នាក់ ឃាត់ខ្លួន បញ្ជូនទៅស្នាក់ការប៉ុស្តិ៍  មិនបានប៉ុន្មានម៉ោងផងក៏ដោះលែងវិញដដែល ។

ប្រជាពលរដ្ឋ បានធ្វើការរិះគន់ថា ម្ចាស់ហ្គេមពិតជាខ្លាំងមែន ធ្វើអោយមន្រ្តីនគរបាលតូចតាច គ្រវីក្បាលដូចគោស្រាំងទិចនឹកហួសចិត្តគ្រប់ៗគ្នា។

ទីតាំងហ្គេមបាញ់ត្រីដ៏មានឥទ្ធិពលនោះត្រូវគេរាយការណ៍អោយដឹងថា ស្ថិតនៅចំណុច ផ្ទះលេខ ២៣ ផ្លូវលេខ ៩៧ សង្កាត់ផ្សារដើមថ្កូវ នៅខាងជើងអធិការដ្ឋាននគរបាលខណ្ឌចំការមនដែលផ្ទះនោះមានសរសេរអក្ស R.R.R ។

នៅមុនពេលបង្ក្រាប ម្ចាស់ ជាអ្នករកស៊ីបើកហ្គេមបាញ់ត្រី អាជីពនិងមានខ្នងធំ បានដើរអួតប្រាប់អ្នកញៀនហ្គេមថាទីតាំងហ្គេមបាញ់ត្រីរបស់ខ្លួន គ្មាននណាហ៊ានបង្ក្រាបឡើយ ព្រោះខ្លួន បានរត់ការបង់ខែជួន ដល់សមត្ថកិច្ចនិងអាជ្ញាធរ អស់ហើយ  

នៅពេលចុះបង្ក្រាបទៀតសោត សង្ស័យ មានអន្តរាគមន៍ ឬមួយ បានលាភធំហើយ មើលទៅបានជាបង្ក្រាបហើយមិនដកហូត វត្ថុតាង បែរជាទុកអោយបើកវិញបែបនេះ។

ប្រជាពលរដ្ឋ ក៏បានអោយដឹងទៀតថា កន្លងមក  លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាល ជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ

បានយកចិត្តទុកដាក់ចេញបទបញ្ជាអោយគ្រប់អធិការខណ្ឌទាំង១២ សហការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ តែបទបញ្ជារនេះហាក់ដូចជាគ្មានប្រសិទ្ធិភាពព្រោះល្បែងស៊ីសង បានកើតឡើងវិញពេញបន្ទុក។

គួរបញ្ជាក់ថា  ទីតាំងហ្គេមបាញ់ត្រី ដែលមានសសេរអក្សរR.R.Rត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវចុះបង្ក្រាបកាលពីវេលាម៉ោង១ និង២០យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ មីនា ឆ្នាំ២០១៩។

នៅក្នុងប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៨នាក់ ក្នុងនោះអ្នកមើលការខុសត្រូវប្រុសស្រី២នាក់និង៦នាក់ជាអ្នកលេង។ ចំណែកវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារផ្សេងៗមិនបានដកហូតនោះទេប្រមាណមួយម៉ោងក្រោយមកពេលដែលដោះលែង មនុស្សមកវិញ ក៏បានដំណើរការឡើងវិញនៅយប់នោះនិងបន្តរហូតមក។

តាមប្រជាពលរដ្ឋ បានអោយដឹងថា ទីតាំងនេះ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃចុះបង្ក្រាប និងបិតទីតាំងម្តងមកហើយ។លុះក្រោមមកទៀតបានដំណើរការឡើងវិញ ហើយសមត្ថកិច្ចនិងអាជ្ញាធរ មិនដែលចុះបង្ក្រាបឡើយ ។

ពេលនេះដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍បង្ក្រាបហើយ មិនដកហូតទូរហ្គេម មិនឃ្លុំបេផ្ទះ និងដោះលែងមនុស្សអោយត្រឡប់ទៅបើកដំណើរការឡើវិញទៀតពិតជាខ្លាំងមែន៕