ភ្នំពេញ៖ យុវតីវ័យក្មេងម្នាក់ ខណៈដែលកំពុងបើបរម៉ូតូតាមផ្លូវ ស្រាប់តែបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យដួល រួចត្រូវបានរ៉ឺម៉កកង់បី កិនចំក្បាលស្លាប់ភ្លាមៗ ក្រោយមករ៉ឺម៉កបានព្យាយាមបើកគេចខ្លួនបាត់ដោយសុវត្ថិភាព ដោយគ្មានអ្នកបើកតាមជួយឃាត់ឡើយ ។ ករណីដ៏រន្ធត់នេះបានកើតឡើងកាលវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃទី ០៨ កញ្ញា ២០១៨ នៅតាមបណ្តោយផ្លូវ ព្រះមុនីវង្ស មុខក្រុមហ៊ុនហុងដា ស្ថិតក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។

    

យុវតីរងគ្រោះ ឈ្មោះ លី សៀវហ្វុង អាយុជាង២០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ភ្នំពេញ ។ជិះម៉ូតូម៉ាក ហុងដារស្កុបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1FA-1335 ធ្វើដំណើរពីជើងទៅត្បូង ស្របគ្នាជាមួយរ៉ឺម៉កកងបី តាមបណ្តោយផ្លូវព្រះមុនីវង្ស ។

ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូរបស់នាងបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យដួល ហើយស្របពេលនោះ ក៏បានរ៉ឺម៉ងកង់បីមកដល់ បានកិនចំក្បាលបែកហូរឈាមស្រោចពេញផ្លូវស្លាប់ភ្លាមៗតែម្ដង ។ ក្រោយកើតហេតុ នរ៉ឺម៉ងកង់បី ពុំបានឈប់ឡើយ គឺបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោល ។

ក្រោមមរណៈភាពរបស់យុវតីខាងលើនេះដែរ គេក៏បានឃើញគណនីហ្វេសប៊ុកឈ្មោះ Ńà Ńèx ដែលសង្ស័យថា ជាគូស្នេហ៍របស់នាង បានបង្ហោះសារខ្លីមួយ ធ្វើឱ្យអ្នកតាមដានបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ។

ម្ចាស់គណនីហ្វេសប៊ុកមួយនេះបានសរសេរយ៉ាងដូច្នេះថា «មកបន្តសន្យារបស់អូនវិញមក បងអត់សុខចិត្តទេ ហើយបងក៏មិនជឿដែរ លេងសើចចឹងៗវាអត់ល្អទេ បងទទួលយកអត់បានទេ រយៈពេលមិនទាន់បាន10នាទីស្រួលផងដែលអូនសន្យាថាមិនទុកបងអោយនូវម្នាក់ឯង តែហេតុអីអូននិយាយហើយធ្វើមិនបាន…?អូនមែនមនុស្សចិត្តដាច់ចឹងទេ វិលវិញមកបងទទួលយកមិនបានទេ» ៕