រឿងរ៉ាវដ៏ល្បីល្បាញមួយនៅ (ប្រទេសឥណ្ឌូណេស៊ី) បង្កដោយស្ត្រីជាម្ចាស់លក់ផលិតផលអនឡាញម្នាក់ (លក់គ្រឿងអលង្ការ) បានទទួលការគម្មង់ពីអតិថិជនរបស់ខ្លួននៅខ្សែក ក្នុងតម្លៃ ៤,២ លានរូពី (លុយឥណ្ឌូណេស៊ី)
ហើយក្នុងអំឡុងមួយសប្ដាហ៍មិនបានផ្ញើទំនិញនោះទៅឲ្យបុរសជាល្មើសនោះទេ ដោយលប់បំបាត់កិច្ចសន្យា ទោះជាជនល្មើសបានទាយកលុយខ្លួនមកវិញក៏ព្រមបានសង ទើបធ្វើឲ្យជនល្មើសរូបនេះកើតជាគំនុំ។
ហេតុការណ៍នេះបានកើតឡើងនៅខេត្តសូម៉ាត្រា ភាគខាងជើង របស់ប្រទេសឥណ្ឌូណេស៊ី។ ប៉ូលិសល្បាតបានប្រាប់ថា គេឃើញម៉ូតូបុរសម្នាក់នេះ ក្នុងអំឡុងម៉ោង ១និង៣០នាទីយប់ បានដឹកកេះក្រដាសនេះ ហើយប្រទះឃើញដៃមនុស្សដែលលេចចេញ បន្ទាប់មកបានដេញតាមនិងហៅសួរ តែជនល្មើសបានឈប់ម៉ូតូហើយរត់គេចខ្លួនភ្លាមៗ។
ក្រោយពីបើកមើលគឺសាកសពស្ត្រីរងគ្រោះវ័យក្មេងម្នាក់ឈ្មោះ Karina អាយុ ២១ឆ្នាំ ជាម្ចាស់ហាងខ្នាតតូចលក់គ្រឿងអលង្ការ ទើបប្រមាញ់រហូតចាប់បានជនសង្ស័យរូបនេះ។
នៅយប់កើតហេតុបើតាមចម្លើសារភាពនិង ភស្តុតាងលិខិតលក់ទិញ បានឲ្យដឹងថា ស្ត្រីរងគ្រោះជាអ្នកទំនិញអនឡាញ ហើយបានបោកជនសង្ស័យទើបឈានដល់ការសម្លាប់ដោយកាំបិតចាក់បំពង់ករ ជនសង្ស័យត្រូវបានឃុំខ្លួនក្នុងគុកជាបណ្ដោះអាសន្នហើយ នេះបើតាមប៉ូលិសខេត្តសូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី៕