អាមេន៖ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានីលោក Ayman Safadi បានជួបពិភាក្សាគ្នា ជាមួយលោក James Jeffrey ប្រេសិតអាម៉េរិក ដែលបានធ្វើដំណើរ ទៅប្រទេសស៊ីរី ដែលហែកហួរដោយសង្រ្គាម នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងបានឱ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំនោះលោក Safadi បានអះអាងជាថ្មីពីការអំពាវនាវ របស់ហ្ស៊កដានី ឱ្យមានដំណោះស្រាយ នយោបាយ ចំពោះវិបត្តិនៅស៊ីរី។លោកបាននិយាយថា ដំណោះស្រាយចាំបាច់ត្រូវថែរក្សា សាមគ្គីភាព និងបូរណភាពដែនដី នៃប្រទេសស៊ីរី ហើយគួរតែត្រូវបាន ទទួលស្គាល់ ដោយភាគីស៊ីរីទាំងអស់៕