ក្រសួងសុខាភិបាល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព និង​បង្ការ​ជំងឺ​ផ្សេងៗ ដែល​បណ្ដាល​មក​ពី​អាកាសធាតុ​ក្ដៅ​ខ្លាំង ខណៈ​ខេត្ត​មួយ​ចំនួន កំពុង​ជួប​គ្រោះ​រាំងស្ងួត​បណ្ដើរៗ ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​មនុស្ស សត្វ និង​ដំណាំ​កសិកម្ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សង្គម​ស៊ីវិល​យល់ថា របប​ក្រុងភ្នំពេញ គួរតែ​ចាប់ផ្ដើម​ពិនិត្យ និង​ជួយ​ផ្គត់ផ្គង់​ទឹក ដោយ​ផ្ដល់​អណ្ដូង​ទឹក និង​ស្ដារ​ប្រព័ន្ធ​ធារាសាស្ត្រ ដល់​ពលរដ្ឋ​ជាពិសេស​នៅ​តាម​តំបន់​ដាច់ស្រយាល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងសុខាភិបាល​ឱ្យ​ដឹង​ថា អាកាសធាតុ​ក្តៅ​ខ្លាំង​ដែល​កំពុង​កើតមាន អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព និង​អាយុ​ជីវិត​ដោយសារ​ជំងឺ​បេះដូង សួត និង​ជំងឺ​ផ្សេងៗ​ដូចជា​ជំងឺ​រាក និង​ខ្វះ​ចំណី​អាហារ ព្រោះ​ភាព​រាំងស្ងួត​មិន​អាច​ដាំ​ដុះ​បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ប្រកាស​ថា អាកាសធាតុ​ក្ដៅ​ខ្លាំង​នេះ ក៏​អាច​បណ្ដាល​ឱ្យ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ជាពិសេស​ជំងឺ​តានតឹង​ក្នុង​ផ្លូវ​អារម្មណ៍ ឬ​ហៅថា​ស្ត្រេស តប់ប្រមល់ និង រលាក​ស្បែក​ឡើង​ក្រហមៗ​ជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បញ្ជាក់​ក្នុង​សេចក្ដី​ជូនដំណឹង​ថា គ្រប់ៗ​គ្នា​ត្រូវតែ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ លើ​បញ្ហា​សុខភាព នៅ​ពេល​ដែល​អាកាសធាតុ​ឡើង​ក្ដៅ​ខ្លាំង ជាពិសេស​កុមារ និង​ជន​ចាស់ជរា សំខាន់​ត្រូវ​ប្រយ័ត្ន​ពី​បញ្ហា​ប៉ះពាល់​ដល់​សរសៃឈាម​ក្នុង​ខួរក្បាល ដែល​អាច​ឱ្យ​ពិការ ឬ​បាត់​បង់ជីវិត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​វិធី​ការពារ ជាពិសេស​ត្រូវ​ពិសា​ទឹក ឬ​ទឹក​ដែល មាន​ជាតិ​រ៉ែ ឱ្យ​បាន​ញឹកញាប់ ស្ថិត​នៅ​ក្រោម​ម្លប់ ឬ​ទីកន្លែង​ត្រជាក់ ជៀសវាង​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​យូរ​ពេក​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​ពីលើ​នេះ ប្រជាពលរដ្ឋ​ត្រូវ​មាន​ការប្រុងប្រយ័ត្ន​លើ​បញ្ហា​ជំងឺ​រាករូស និង​ជំងឺឆ្លង​ដែល អាច​បណ្ដាល​មក​ពី​ការ​បរិភោគ​ទឹក ឬ​អាហារ​មិន​មាន​អនាម័យ​ល្អ ដូច្នេះ​សូម​ពិសា​និង​ប្រើប្រាស់​ទឹក ស្អាត ឬ​ទឹក​ឆ្អិន និង​អនុវត្ត​នូវ​អនាម័យ​ចំណី​អាហារ និង​អាហារ​មាន​សុវត្ថិភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀត ប្រសិន បើ​មាន​អាការៈ​ដូចជា​រាក ក្អួត ក្ដៅខ្លួន និង​សន្លប់ ត្រូវ​ស្វែងរក​ការ​ព្យាបាល​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដី​ជូន​ព័ត៌មាន​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បង្ហាញ​ថា ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​រាំងស្ងួត​ហួតហែង​ខ្លាំង ជាពិសេស​ក្នុង​អំឡុង​ខែ​មេសា និង​ខែ​ឧសភា​ខាងមុខ​នេះ​ហើយ កម្ដៅ​អាច​នឹង​ឡើង​ដល់​ទៅជា​ង ៤០​អង្សា ដោយសារតែ​កម្ពុជា​រង​ដោយ​ប្រយោល ពី​ឥទ្ធិពល​បាតុភូត​អែលនីណូ (El Nino)។ ឥទ្ធិពល​នៃ​បាតុភូត​នេះ​នឹង​បង្ក​ឱ្យ​មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន ហើយ​រដូវវស្សា​នឹង​ចូល​មកដល់​យឺត​ជាង​បណ្ដា​ឆ្នាំ​កន្លងទៅ។

មេភូមិ​ពុទ្ទ្រា លោក យឹម សេន ឱ្យ​ដឹង​ថា នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​ជួប​គ្រោះ​រាំងស្ងួត​បណ្ដើរៗ​ហើយ ដោយ​បណ្ដាល​ឱ្យ​សត្វ​ពាហនៈ​ឈឺ​ងាប់​ជា​បន្តបន្ទាប់ ហើយ​ក្មេង​តូចៗ ក៏​ធ្លាក់​ខ្លួន​ឈឺ​ជាច្រើន​នាក់​ដែរ។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល ជួយ​បុក​អណ្ដូង​និង​ស្តារ​ស្រះ​ទឹក​ឱ្យ​បាន​ជ្រៅ បន្ថែម​ទៀត ដើម្បី​ទប់ទល់​ជាមួយ​គ្រោះ​រាំងស្ងួត ដែល​អាច​កើតឡើង​កាន់តែ​ធ្ងន់ធ្ងរ​នៅ​ពេល​មុខ ប្រសិនបើ​នៅតែ​គ្មាន​ភ្លៀង​កក់ខែ។ «»

លោក​បញ្ជាក់​ថា គិត​ចាប់​តាំង​ពី​ខែ​មករា មក មាន​គោក្របី​ប្រមាណ ១០​ក្បាល​ហើយ​បាន​ឈឺ​ងាប់។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង សម្ដែង​ការ​សោកស្ដាយ​ដែល​អាជ្ញាធរ​មូលដ្ឋាន មិនបាន រាយការណ៍​ឱ្យ​លោក​បាន​ដឹង​ជាមុន។ លោក​ស្នើសុំ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត កំពង់ស្ពឺ ត្រូវ​រាយការណ៍​ជូន​លោក​ដោយ​ផ្ទាល់ ដើម្បី​ឱ្យ​លោក​ចាត់វិធានការ ជួយសង្គ្រោះ​ទាន់​ពេល​វេលា។ «»

រីឯ​ពលរដ្ឋ​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក៏​អះអាង​ថា តំបន់​ពួកគាត់ កំពុង​ខ្វះ​ទឹក​បណ្ដើរៗ​ដែរ ដែល​ធ្វើ​ឱ្យ​ក្មេងៗ ធ្លាក់ខ្លួន​ឈឺ និង​ដំណាំ​កសិកម្ម​កំពុង​ក្រៀម​ស្វិត។ «»

ចំណែក​ស្រូវប្រាំង​ជាច្រើន​របស់​កសិករ នៅ​ក្នុង​សង្កាត់​ស្រងែ ក្រុង​សៀមរាប កំពុង​ប្រឈម​នឹង​ខ្វះ​ទឹក​ស្រោចស្រព​ដែរ។ ស្រូវ​ទាំងនោះ ចាប់ផ្ដើម​ប្រែ​ពណ៌​ក្រហម នៅ​លើ​ដី​ប្រេះ​បែក​ក្រហែង។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ យុត្ថា និង លោក អ៊ុំ រីណា បានទេ ដោយ​ទូរស័ព្ទ​របស់​លោក​ទាំង​ពីរ មិន​អាច​ទាក់ទង​បា​។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ធំ លោក សុខ រដ្ឋា មាន​ប្រសាសន៍​ថា នៅ​តំបន់​ដាច់ស្រយាល នៃ​ខេត្ត​កំពង់ធំ​ក៏​កំពុង​រងគ្រោះ​ដោយ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ដែរ​។ លោក​សង្កេត​ឃើញ​ថា មាន​កុមារ​តូចៗ​និង​មាន​ចាស់ជរា​ជាច្រើន ចាប់ផ្ដើម​ឈឺ​ច្រើន និង​ស្វែងរក​ការ​ព្យាបាល នៅ​តាម​មណ្ឌល​សុខភាព។ លោក​បន្ត​ថា ដំណោះស្រាយ​បន្ទាន់​នោះ គឺ​រដ្ឋាភិបាល គួរតែ​យកចិត្ត​ទុកដាក់​ចំពោះ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ដាច់ស្រយាល​ដែល​ប្រឈម ទាំង​សុខភាព និង​ទឹក​ប្រើប្រាស់។ «»

លោក សុខ រដ្ឋា បន្ថែម​ទៀត​ថា សម្រាប់​ផែនការ​រយៈពេល​វែង​នោះ គឺ​រដ្ឋាភិបាល ត្រូវ​ទប់ស្កាត់​ការ កាប់​បំផ្លាញ​ព្រៃឈើ​ធនធានធម្មជាតិ និង​ត្រូវ​ពន្លឿន​រៀបចំ​ប្រពន្ធ​ធារាសាស្ត្រ​ឱ្យ​ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព កុំ​រង់ចាំ​តែ​ទឹកភ្លៀង។ «»

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា រដ្ឋាភិបាល បាន​ត្រៀម​រួចរាល់​ហើយ ក្នុង​ការ​ជួយ​ប្រពល​រដ្ឋ​ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ ក្នុង​នោះ​មាន​ដូចជា​គណៈកម្មការ​គ្រប់គ្រង គ្រោះ​មហន្តរាយ និង​កាកបាទ​ក្រហម​កម្ពុជា​ជាដើម។ «»

អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ជាច្រើនលើក​ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​ចេញ​សារាចរ​មួយ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា កន្លង​ទៅ ដោយ​អនុញ្ញាត​ឱ្យ​កសិករ​ធ្វើ​ស្រូវប្រាំង​បានតែ ១​ដង​ប៉ុណ្ណោះ និង​ត្រូវ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​ដើម្បី​ទុក​ផ្គត់ផ្គង់​សម្រាប់​តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​ចាត់​វិធានការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​នៅ​ពេល​ចាំបាច់។

របាយការណ៍​ហានិភ័យ​ឆ្នាំ​២០១៥ របស់​អង្គការសហប្រជាជាតិ ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​ទី​៩ ដែល​ងាយ​រងគ្រោះ​ជាងគេ​ដោយសារ​គ្រោះ​មហន្តរាយ​នៅ​លើ​ពិភពលោក ដែល​ជា​ឧបសគ្គ​ដល់​ដំណើរការ​អភិវឌ្ឍ​សម្រាប់​ប្រទេស​នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណី​នេះ បាន​ធ្វើ​ឱ្យ​ខូចខាត​ដល់​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា កសិកម្ម សេដ្ឋកិច្ច សុខភាព និង​អប់រំ​ជាដើម​។ ជាង​នេះ​ទៀត បើ​តាម​តួលេខ​ព្យាករណ៍​របស់​អង្គការ​សុខភាព​ពិភពលោក នៅ​រវាង​ពី​ឆ្នាំ​២០៣០ ដល់​ឆ្នាំ​២០៥០ ការប្រែប្រួល​អាកាសធាតុ នឹង​អាច​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​បន្ថែម​ប្រមាណ ២៥​ម៉ឺន​នាក់ (២៥០.០០០​នាក់​) ក្នុង​មួយឆ្នាំៗ ក្នុង​នោះ​ជិត ៤​ម៉ឺន​នាក់ (៣៨.០០០​នាក់​) ស្លាប់​ដោយសារ​កម្ដៅ​ខ្លាំង ជិត ៥​ម៉ឺន​នាក់ (៤៨.០០០​នាក់​) ដោយ​ការ​រាករូស ៦​ម៉ឺន​នាក់​ដោយ​រោគ​គ្រុនចាញ់ និង​ជិត ១០​ម៉ឺន​នាក់ (៩៥.០០០​នាក់​) ជា​កុមារ​ដោយសារ​កង្វះ​ចំណីអាហារ។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​ចំនួន អះអាង​ថា ក្នុង​ដំណាក់​កំពុង​ជួប​គ្រោះ​រាំងស្ងួត​នេះ ពួកគេ​មិនទាន់​ឃើញ​របប​ក្រុងភ្នំពេញ អាច​ជួយ​អ្វី​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឃើញ​ជាក់ស្ដែង​នោះ​ទេ​។ ប្រជាពលរដ្ឋ​និង សង្គម​ស៊ីវិល ក៏​រិះគន់​ថា របប​ក្រុងភ្នំពេញ​ខ្វះ​សមត្ថភាព គ្មាន​ចំណាត់​ការ​ច្បាស់លាស់​ក្នុង​ការ​ប្រើប្រាស់​ទឹក​ឱ្យ​មាន​ប្រសិទ្ធភាព ដូចជា ប្រព័ន្ធ​ធារាសាស្ត្រ ការរៀបចំ​ប្រព័ន្ធ​ទឹក​បង្ហូរ​ចូល​ស្រែ ឬ​ទាញ​ដើម្បី​ប្រយោជន៍​ដល់​វិស័យ​កសិកម្ម និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​កសិករ​កម្ពុជា ខណៈ​ដែល មាន​ក្រសួង​ជាច្រើន​ដូចជា​ក្រសួង​ធនធាន​ទឹក ក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង​ក្រសួង​អភិវឌ្ឍន៍ ជនបទ​ជាដើម៕
កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
ប្រភព៖ Camnews.org