( រាជធានី ភ្នំពេញ ) ៖ បុរស់វ័យចំណាស់ជាអ្នករើសអេតចាយម្នាក់បានបីសពប្រពន្ធរបស់ខ្លួនដើរជាច្រើនម៉ែត្រទាំងត្រដរខ្យល់ដើម្បីរកកន្លែងតម្កល់សពប្រពន្ធដែលស្លាប់ដោយសារជំងឺនៅចិញ្ចើមផ្លូវជាប់របងវត្តស្ទឹងមានជ័យ ។

ហេតុការណ៍នេះបានភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៥០នាទីថ្ងៃទី០២ខែកញ្ញាឆ្នាំ២០១៨ នៅមុខវត្តស្ទឹងមានជ័យ ស្ថិតក្នុងភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។  =>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

បើយោងតាមប្រភពពត័មានពីប្តី(សព)បានប្រាប់អោយដឹងថា មុន ពេលប្រពន្ធរបស់គាត់ស្លាប់នោះគឺមានជំងឺឈឺធ្មេញហើយហើម ថ្គាមជាច្រើនថ្ងៃមកហើយ ហើយគាត់តែងតែទិញថ្នាំអោយប្រពន្ធលេបជាប្រចាំ តែមិនធូរស្បើយនោះទេ ដោយសារជីវភាពក្រីក្រគ្មានលុយឯណាយកប្រពន្ធជាទីស្រលាញ់ទៅព្យាបាល នៅមន្ទីរពេទ្យនិងគេ ។=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

ទើបថ្ងៃនេះប្រពន្ធរបស់គាត់បានឃ្លាតឆ្ងាយចោលគាត់ដោយគ្មានថ្ងៃនិងវិលត្រលប់ក្រោមវិញបាន នោះទេ(ស្លាប់)ហើយអ្វីដែលគួរអោយសង្វែកបំផុតទៅទៀតនោះគឺបុរសវ័យចំណាស់គ្មានលុយនិងធ្វើបុណ្យសពភរិយាជាទីស្រលាញ់របស់គាត់តែម្តង។
=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

ក្រោយកើតហេតុសមត្តកិច្ចមូលដ្ឋានចុះមកដល់និងធ្វើកោសល្យវិច្ឆ័យរួចអោយប្តីបីសពប្រពន្ធដើរជាច្រើនម៉ែត្រពីរបងវត្តស្ទឹងមានជ័យដើម្បីរកកន្លែងតម្កល់សពប្រពន្ធរបស់គាត់អោយបានសមរម្យ៕