កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីលោក​តាន់​ គឹមសួរ​ និងអាចារ្យធំ បានតុបតែងខ្លួនគ្រងនូវឈុតយក្ស និងស្វា នៅក្នុងទម្រង់សិល្បៈល្ខោនខោល ជិះស៊ីក្លូ និងដើរផ្សព្វផ្សាយល្ខោនខោលស្ទើរតែជុំវិញទីក្រុងភ្នំពេញ ដើម្បីឲ្យពលរដ្ឋខ្មែរទាំងឡាយកុំបំភ្លេចនូវសិល្បៈបុរាណមួយនេះ។​  ក្នុងនោះផងដែលនៅថ្ងៃនេះ​ អាចារ្យធំ​ បានតាក់តែងកំណាព្យទាក់ទងនឹងល្ខោនខោល ដោយលោកបានបង្ហោះថា៖

“ស្ដេចស្វាអួតអង្គ ប្រែបង់អំណាច
ទសមុខធ្លាប់កាច ខ្លាចត្រូវមរណា
ផ្អាកឈប់ជម្លោះ ព្រោះថ្ងៃអន្សា
ពួតដៃសិនណា រួមការពារថែ។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

ជង្គង់លង់លុត ធ្លាក់ស្រុតតេជះ
លើកហត្ថសំពះ យំដាស់កូនខ្មែរ
កុំចោលខោលជាតិ ត្រូវឃ្មាតកុំល្ហែ
កុំប្រែត្រូវព្រួយ ជួយខោលឱ្យបាន។

មិនថោកនឹងសុំ ឱ្យតែខ្ញុំរស់
ព្រោះខ្លាចព្រាត់កាយ ឃ្លាតឆ្ងាយចោលឋាន
ស៊ូយំក្នុងខ្មុក អួលចុកក្នុងប្រាណ
ខ្លាចខានបានឃើញ! ចោលអង្គរ ដី។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

បើខ្ញុំនាំគ្រោះ ព្រោះគិតថាថោក
សូមពេលខ្ញុំក្រោក គ្រប់ខ្មែរប្រុសស្រី
តាំងចិត្តកុំខឹង ប្រឹងមកពួតដៃ
ទប់ថៃឱ្យក្លា! ណាខ្មែរទាំងឡាយ។

កុំចាំខោលបាត់ បានមកឈឺចាប់
កុំចាំខោលស្លាប់ បានទួញយំស្ដាយ
កុំចាំគេយក បានមកខ្វល់ខ្វាយ
កុំចាំអន្តរាយ ពោលស្ដាយតែមាត់”៕

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ
=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ