បន្ទាប់ពីមានការចុះផ្សាយរបស់គេហៈទំព័រ www.all111.com នៅថ្ងៃទី១២ មីនា ឆ្នាំ២០១៩ ដែលនិយាយពីសំរាមដែលត្រូវបានចោល
ពាសពេញផ្លូវថ្នល់ និង តាមលូទឹកស្អុយ ដែលបានធ្វើយអោយមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ និងសម្រស់តាមដងផ្លូវ។
ឆ្លើយតបនឹងនឹងព័ត៌នេះ នាព្រឹកថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៩ ក្រុមអាជ្ញាធបាននាំកម្លាំងចុះសម្អាតតាមដងផ្លូវ និងស្ដារលូទឹកស្អុយ។
វាពិតជារឿងមួយដ៏ល្អខ្លាំងណាស់ ដែលប្រទេសកម្ពុជាយើង ចាប់ផ្ដើមមានការយល់ដឹងអំពីបរិស្ថាន និងចាប់ផ្ដើមមានប្រជាពលរដ្ឋ ក៏ដូចជាមន្រ្ដីអាជ្ញាធរមួយចំនួន បានចូលរួមជាមួយគ្នាក្នុងការចុះសម្អាតនូវប្រព័ន្ធប្រឡាយលូទឹកស្អុយ
ដែលទទួលរងនូវការចោលសំរាមយ៉ាងច្រេីន បង្កធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាជននៅក្បែរតំបន់នោះ។
ក្នុងនោះដែរ រយៈពេលប៉ុន្មានថ្ងៃនេះ យេីងសង្កេតឃើញថា មានយុវជនមួយក្រុម បាននាំគ្នាចុះទៅសម្អាតប្រឡាយលូទឹកស្អុយមួយកន្លែងនៅបឹងត្របែក ហេីយក៏មានមជ្ឈដ្ឋានមហាជនមួយចំនួន ក៏បានជួយជារបស់របរ
និងឧបត្ថម្ភជាទឹកសុទ្ធ ដេីម្បីឲ្យពួកគេ មានកម្លាំងចិត្តក្នុងការធ្វេីកិច្ចការងារមួយនេះ ទទួលបាននូវលទ្ធផលដ៏ល្អសំរាប់សង្គមផងដែរ។
ដោយឡែក បេីយោងតាមរយៈគណនីហ្វេសបុកផេកឈ្មោះ ប្លែករាល់ថ្ងៃ បានបង្ហាញពីសកម្មភាព អាជ្ញាធរមូលដ្ឋាន បានដឹកនាំមន្ត្រីរបស់ខ្លួន ចុះសម្អាត និងកាយសំរាមចេញពីប្រឡាយលូទឹកស្អុយ ដោយមានការរៀបរាប់ថា៖
«ព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ នេះ ដើម្បីកែលម្អបរិស្ដាន សោភ័ណ្ឌភាព កំណាត់ផ្លូវ ប្រព័ន្ធលូ
ទើបអាជ្ញាធរសង្កាត់ចោមចៅទី៣ ដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ រួមជាមួយកម្លាំងមន្រ្តីសង្កាត់ ឆ្លៀតពេល នាំគ្នាទៅសម្អាត កាយ បារ ស្រង់សម្រាម ពីក្នុងប្រឡាយ
ត្រង់ចំណុចមុខ វិទ្យាល័យ ជម្ពូ័ន ។ រួមគ្នាសំអាតបរិស្ថានទាំងអស់គ្នា ដើម្បីសុខភាពយើងទាំងអស់គ្នាផងដែរ»។