កាលពីប៉ុន្មានថ្ងៃមុនគណនីហ្វេសប៊ុកជនបរទេសម្នាក់ឈ្មោះ Jeremie Reb បានបង្ហោះក្នុងហ្វេសប៊ុករបស់លោកដោយបានចោទធនាគាABAដាក់ដុល្លារCopyអោយអតិថិជនដកចេញពីម៉ាស៊ីនATM។
ហេីយក៏មានអ្នកខំម៉ិន និងស៊ែរបញ្ចេញមតិរិះគន់ជាច្រេីនផងដែរ ព្រោះយល់ថាជាករណីទីមួយហេីយដែលកេីតមាននៅកម្ពុជា។
តែចុងក្រោយការពិតត្រូវបានលាតត្រដាង ដោយកាលពីម្សិលមិញនេះ គេឃេីញគណនីដដែលនេះបង្ហោះសារសុំទោសជាសារធារណៈចំពោះធនាគាABA ករណីដែលលោកចោទធនាគាដាក់លុយCopyក្នុងម៉ាស៊ីនATM។
លោកបានសរសេររៀបរាប់ថា “After meeting with the managers of the ABA bank the issue has been kindly solved; They demonstrated the security procedure of their ATM and I came to reconsider my position as I have no evidence to show on my side, therefore, I am taking back what I posted previously on my Facebook page with my apologize to the ABA bank“
ដែលមានអត្ថន័យជាខ្មែរថា “បន្ទាប់ពីបានជួបជាមួយអ្នកគ្រប់គ្រងធនាគារ ABA បញ្ហានេះត្រូវបានដោះស្រាយ។ ពួកគេបានបង្ហាញពីនីតិវិធីសុវត្ថិភាពនៃម៉ាស៊ីនអេធីអឹមរបស់ពួកគេ ហើយខ្ញុំបានពិចារណាឡើងវិញពីជំហររបស់ខ្ញុំ ព្រោះខ្ញុំគ្មានភស្តុតាងបង្ហាញពីខាងខ្ញុំទេ ដូច្នេះខ្ញុំនឹងលុបចេញអ្វីដែលខ្ញុំបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្ញុំជាមួយនឹងការសុំទោសដល់ធនាគារ ABA ផងដែរ។”
ខាងធនាគា ABA បានសំណូមពរដល់អតិថិជនរបស់ខ្លួន ក្នុងករណីដែលមានបញ្ហាផ្សេងៗ សូមទាក់ទងទៅកាន់ធនាគាផ្ទាល់ដេីម្បីដោះស្រាយជាមុនសិន ជៀសវាងការផុសតាមបណ្តាញសង្គមនានាដោយមិនបានទាក់ទងទៅខាងធនាគា។