ខេត្តតាកែវៈ អគ្គីបានលេបត្របាក់ផ្សារព្រៃល្វា យ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញទៅធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១ និង៥៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នងឃុំព្រៃល្វា ស្រុកព្រៃកប្បាស។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

លោកវរសេនីយ៍ឯក ជំុ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាស បានឱ្យដឹងថា បន្ទាប់ពីកើតមាននូវគ្រោះអគ្គិភ័យបែបនេះភ្លាម លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានចុះដឹកនាំបញ្ជាដោយផ្ទាល់ដល់កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន និងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ស្រុកអង្គរបុរី និងស្រុកសំរោង ដើម្បីចុះជួយអន្តរាគមន៍បាញទឹកពន្លត់។

លោកអធិការនគរបាលស្រុកព្រៃកប្បាស បានបន្តថា ក្នុងកិច្ចប្រតិបត្តិការជួយបាញ់ទឹកពន្លត់ភ្លើងនោះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានសហការគ្នាដងទឹកជះពន្លត់ និងប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន​៣គ្រឿង ទេីបគ្រប់គ្រងស្ថានភាពបានទាំងស្រុង។ រីឯអគ្គិភ័យឆេះនោះ គឺចាប់ផ្ដើមចេញពីតូបលក់អីវ៉ាន់ចាប់ហួយ និងសម្ភាររបស់ឈ្មោះ សួយ និងឈ្មោះ ជា ។=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

លោកអធិការនគរបាលស្រុកព្រៃកប្បាស បានឲ្យដឹងថា គ្រោះអគ្គិភ័យនេះ បើតាមសមត្ថកិច្ចសន្និដ្ឋានជាជំហានដំបូង គឺបណ្តាលឲ្យទុសេ្សខ្សែភ្លើង ហើយបើតាមការស្រង់ទិន្នន័យជាបឋម គឺខូចខាតអស់ប្រហែល​៥% នៃទំហំផ្សារទាំងមូល។ រីឯទីតាំងដែលឆាបឆេះដំបូង ខូចខាតអស់៩០%៕

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ