លោក Jack Ma គឺជាមហាសេដ្ឋីមានទ្រព្យសម្បត្តិយ៉ាងច្រើនស្តុកស្តម្ភម្នាក់ ហើយលោក គឺជាសហគ្រិនដ៏ល្បីឈ្មោះមួយរូប ដែលបានដឹកនាំក្រុមហ៊ុន Alibaba តាំងតែពីឆ្នាំ ១៩៩៩ មកម្ល៉េះ។
ដោយស្ថិតក្រោមការគ្រប់គ្រងរបស់លោក ក្រុមហ៊ុន Alibaba នេះបានក្លាយទៅជាក្រុមហ៊ុនជំនាញបច្ចេកវិទ្យាដ៏ធំមួយ និងធ្វើឱ្យលោក Jack Ma បានក្លាយជាអ្នកមានបំផុតរបស់ចិន។
យោងតាមប្រភពព័ត៌មានពីមន្ត្រីព្រលានយន្តហោះខេត្តសៀមរាប បានឲ្យដឹងថា លោក Jack Ma បានមកដល់ព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាបនាវេលាម៉ោងប្រហែល ៧ និង៣០នាទីមុនល្ងាចមិញនេះ។
យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សួង សុខ ហ៊ាង បានបង្ហោះឲ្យដឹងមុននេះថា “មហាសេដ្ឋី Jack Ma ទើបតែមកដល់ខេត្តសៀមរាបនៅយប់នេះជាអ្នកដំណើរធម្មតានៅយប់នេះ”។
យើងនៅមិនទាន់ដឹងច្បាស់ថា តើលោក Jack Ma ធ្វើដំណើរមកប្រទេសកម្ពុជាយើងជាការដើរកំសាន្ត ឬក៏មានកិច្ចការងារអ្វីនោះទេ? និងស្នាក់នៅប្រទេសកម្ពុជាប៉ុន្មានថ្ងៃឡើយ? ប្រភព៖ Khmernote