ភ្នំពេញ ៖ ទោះបីជា លោក រដ្ឋមន្ដ្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ដាក់បទបញ្ជាព្រមាន រឹត បន្ដឹង និងបញ្ជាឲ្យ មន្ត្រី នៅតាមស្ថានីយ៍ថ្លឹងរថយន្ដទូទាំងប្រទេសចំនួន១៥កន្លែង ឲ្យមានតម្លាភាពក្នុងការត្រួតពិនិត្យថ្លឹងរថយន្ត ដឹកលើសទម្ងន់
យ៉ាងណា ក៏ដោយក៏ មន្ត្រី នៅក្រោមឪ វាទ មិនបាន យកត្រជៀកស្តាប់ ឡើយ គឺបាន ប្រើល្បិច និងស្ទីល ថ្មី បន្លំ ភ្នែកថ្នាក់លើ ដោយ បិទ កុំព្យូទ័រ នៅពេលយប់ ដើម្បីផ្ដាច់ទិន្នន័យកុំឲ្យថ្នាក់លើដឹង ។
ការលេងមួយក្បាច់របស់ មន្ត្រី ក្រោមឪវាទនេះ ធ្វើ លោក រដ្ឋមន្ដ្រី ក្រសួងសាធារណការ ដាច់ ផ្ងារ។
ករណីបែបនេះត្រូវបានប្រភពព័ត៌មានរាយការណ៍មកថាកន្លងមកនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដមុខសាលាស្រុកអង្គស្នួលក៏បានបិទកុំព្យូទ័រដើម្បីផ្ដាច់ទំនាក់ទំនងទិន្នន័យមកថ្នាក់លើចឹងដែរបន្ទាប់ពីក្រុមអធិការកិច្ចក្រសួងចុះទៅពិនិត្យរកឃើញ។
នៅពេលថ្មីៗនេះស្រាប់តែមានសេចក្ដីរាយការណ៍ពីខេត្តកំពង់ចាមមកទៀតថា នៅចំណុចស្ថានីយ៍ឃុំអូរស្វាយស្រុកកំពង់ សៀមខេត្តកំពង់ចាម តាមបណ្ដោយផ្លូវលេខ៧១ ក៏មានករណីមន្ដ្រីប្រចាំការនៅក្នុងស្ថានីយ៍ លេងក្បាច់បិទកុំព្យូទ័រ ដូចស្ថានីយ៍ថ្លឹងរថយន្ដនៅស្រុកអង្គស្នួលដែរ គឺបិទកុំព្យូទ័រ នៅពេលយប់ បើកអោយ រថយន្តដឹកលើសឆ្លងកាត់ម៉ាសេរី ជាថ្នូរនិងការយកលុយ ។
តាមសេចក្តីរយការណ៏បាន បន្ត ថា ករណីនេះមិនមែនមានតែ ២ បីស្ថានីយ៏ នឹងទេ មានសឹងគ្រប់ស្ថានីយ៏ ទាំងអស់ ព្រោះចេញ ពីគ្រូតែមួយ ។
ប្រភពបន្ដថា នៅ ស្ថាននីយ៍ថ្លឹងរថយន្ដអូស្វាយ នោះមិនត្រឹមតែមានករណីមន្ដ្រីបិទកុំព្យូទ័រប៉ុណ្ណោះទេគឺ លោកសេង សុង អនុប្រធានស្ថានីយ៍ថ្លឹងរថយន្ដអូស្វាយនេះដែលក្រសួងដាក់ចុះទៅបម្រើការងារទីនោះលោកមិនសូវនៅកន្លែងធ្វើការទេបែរជាលោកដាក់ឲ្យកូន ក្មួយ ដែល មិនមែនជាមន្ដ្រីឲ្យ ទៅធ្វើការជំនួសកត់ក្បាលឡានយកលុយទៅវិញ ។
ដោយ ឡានដឹកដំឡូងលើសទម្ងន់បន្ដិចបន្ដួចត្រូវបង់១ឡាន៨ម៉ឺនរៀលនិងឡានដឹកអុសត្រូវបង់១ឡានចំនួន១៥ម៉ឺនរៀល ហើយក្នុង១យប់ៗមានរថយន្ដឆ្លងកាត់ជញ្ជីងចាប់ពី១៣០គ្រឿងទៅ១៦០គ្រឿង ជួនកាលគេនាំគ្នាបិទកុំព្យូទ័រដើម្បីផ្ដាច់ការទំនាក់ទំនងដើម្បីបញ្ជូនទិន្នន័យមកថ្នាក់លើទៀត ។
ប្រភពព័ត៌មានបានបន្ដទៀតថានៅចំណុចស្ថានីយ៍ថ្លឹងរថយន្ដនោះគេឲ្យប៉ូលិស ប៉េអឹមយាម នៅពេលមានអ្នកប្លែកមុខនៅឈប់ក្បែរៗនោះគេឲ្យប៉េអឹមនិងប៉ូលិសទៅដេញចេញភ្លាម មើលទៅហាក់ខ្លាចអ្វីម្យ៉ាងព្រោះតែកករុមខ្លួនប្រព្រឹត្តខុសច្រើន តែបើចំពោះអ្នកកាសែតទៅទីនោះវិញគេរត់យកលុយមកឲ្យដូចជាការបិទមាត់ទៅវិញ ។
ជុំវិញបញ្ហានេះ លោក នួន គឹមហេង អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាមនិងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដអូស្វាយនេះ បានបកស្រាយថាបញ្ហាដាក់កូនក្មួយនោះវាតែងតែមានខ្លះៗហើយ នៅកន្លែងណាដូចកន្លែងណាដែរ ។
ចំពោះការចោទប្រកាន់នេះត្រូវបានលោកនួន គឹមហេង បកស្រាយថា ការបិទកុំព្យូទ័រវាតែងតែមានខ្លះដែរហើយ តែមិនមែនបិទក្នុងន័យអីផ្សេងទេព្រោះពេលខ្លះវាដាច់ភ្លើង ឬកុំព្យូទ័រវាក្ដៅពេកក៍បិទសម្រាកខ្លះៗចឹងដែរ។ ឯការថាមានការយកលុយនោះវាក៍មានចឹងមែន តែ ជាការពិន័យចំពោះអ្នកដឹកលើសទម្ងន់ខ្លះ ហើយអ្នកខ្លះក៍ឲ្យលុយថ្លៃបាយអីចឹងទៅ។
លោកនួន គឹមហេងបន្ដថាបើមិនចង់ឲ្យគេយកលុយអ្នករកស៊ីគ្រប់គ្នាកុំដឹកលើសទម្ងន់សូមឲ្យគោរពច្បាប់ទាំងអស់គ្នាទៅវាចប់ហើយ តែនេះមិនមែនអីចឹងឯណានាំគ្នាដឹកលើសទម្ងន់កំណត់ ពេលដែលមន្ដ្រីផាកពិន័យផ្សេងតាំងចាប់ ផ្ដើមខឹងថ្នាំងថ្នាក់ ឯច្បាប់មិននាំគ្នាគោរពទេ ។
សូមរំលឹកថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានថ្លែងថា រឿងជញ្ចីងថ្លឹងឡាននេះ សុទ្ធតែជារៀងដែលត្រូវឈឺក្បាលហើយ ដែលបានធ្វើឱ្យបាក់មុខមាត់ប្រទេសជាតិ និងរាជរដ្ឋាភិបាល ដោយសារតែកន្លែងជញ្ជីងនេះ ចេះតែមានបញ្ហាមិនចេះឈប់ ហើយកាលពីថ្ងៃទី២៨ខែមករា លោកបានចុះហត្ថលេខា
ដូរប្រធានជញ្ជីងថ្លឹងឡាន ៣កន្លែងចេញ ដែលនេះគឺជាដំណាក់កាលទី១ ហើយលោកនឹងបន្តធ្វើជាបន្តបន្ទាប់ យើងមានព័ត៌មានអស់ហើយ អាកន្លែងជញ្ជីងនេះ កន្លែងខ្លះឡានមិនបានចូលថ្លឹងផងឱ្យទៅបាត់ ឱ្យទៅដោយបង់លុយតែម្តង អារឿងនេះខាងក្រសួងបានដឹងអស់ហើយ គឺមានគេបញ្ជូនឱ្យអស់ហើយ ទាំងកន្លែងណា នៅម៉ោងប៉ុន្មានគេថតឱ្យបានទាំងអស់។
លោកបានបញ្ជាក់ថា ចាប់ពីពេលនេះក្រសួងនឹងចាត់វិធានការក្តៅហើយ មិនទុកឱ្យខូចមុខមាត់ប្រទេសជាតិ និងរដ្ឋាភិបាលបន្តទៀតនោះទេ ព្រោះច្រើនដងពេកហើយ កាលពីមុនធ្លាប់ដូរម្តងហើយទាំង ១៥ស្ងានីយ៍ បានដូរអស់ម្តងហើយ ហើយឯកសារគឺមាននៅក្នុងតុលារការនៅឡើយទេ មន្ត្រីក្រសួងបានដោះចេញម្តងហើយ ដាក់អ្នកថ្មីមកសង្ឃឹមថាល្អ
មិនដូចអ្នកចាស់ទៀតទេ ឥលូវដាក់មកដូចអ្នកមុនទៀត ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចាប់ផ្តើងរាងចាលហើយ នឹងមិនទុកឱ្យនៅដូចនេះទៀតទេ។
ទោះបី ជាលោកស៊ុន ចាន់ថុលទេសរដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបាន លើកឡើងបែបនេះក្ដីនិងធ្លាប់ចាត់វិធាមការក្ដៅដកមន្ដ្រីមួយចំនួនចេញក៍ដោយតែក៍នៅមានមន្ដ្រីស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដខ្លះ តួយ៉ាងដូចជាស្ថានីយ៍នៅស្រុកអង្គស្នួល និង ស្ថានីយ៍នៅឃុំអូស្វាយ នេះជាដើម ហាក់នៅតែគឃ្លើនមិនខ្លាចញញើតលោករដ្ឋមន្ដ្រីនោះទេ ។
លោកក៏បានសំណូមពរឱ្យអ្នកធ្វើការ នៅកន្លែងជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើការឱ្យបានហ្មត់ចត់ ត្រឹមត្រូវ ឡានត្រូវថ្លឹងឱ្យបានពិតប្រាកដ ទម្ងន់លើសត្រូវផាកពិន័យ មិនអាចឱ្យគេឆ្លងកាត់ ដោយមិនថ្លឹង ឫថ្លឹងហើយយកលុយគេ ឱ្យគេទៅមុខទៀតបាននោះទេ រឿងនេះសុំបញ្ចប់ហើយ មន្ត្រីទាំងអស់ត្រូវឈប់បន្តល្មើសសកម្មភាពទាំងនេះទៀត ៕
ប្រភព៖ PN Asia