(ភ្នំពេញ) ៖ នគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិវៀតណាម ដែលបានធ្វើសកម្មភាពបង្ហោះបង្ហោះឧបករណ៍ដ្រូនបំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម្ម៉ង់ លើភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៣និង៤១នាទីប៉ុស្តិ៍នគរបាលចតុមុខធ្វើឃាត់ខ្លួនជនសង្ស័យម្នាក់ ។
ជនសង្ស័យឈ្មោះ ឈ្មោះ LE NGOC TU ភេទប្រុស អាយុ27ឆ្នាំ ជនជាតិវៀតណាម មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ N ស្នាក់នៅសណ្ឋាគារ LE BOO HOTES ស្ថិតនៅ ផ្លូវ 174 សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ពីបទ ៖ បង្ហោះឧបករណ៍ដ្រូនបំពាក់ដោយកាំមេរ៉ាថតរូប បញ្ជាដោយតេឡេកម្ម៉ង់(DRONE) នៅចំណុចលើភូមិគ្រឹះសម្តេច ផ្លូវសុរ៉ាម្រិត ភូមិ៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
វត្តុតាងចាប់យក ៖ -ដ្រូន ចំនួន០១ ម៉ាក dJI ពណ៌ប្រផេះបិទស្គុត ចំនួន០១គ្រឿង (មិនមានមេម៉ូរី) -ទូរស័ព្ទដៃចំនួន ០១គ្រឿង Miពណ៌ ពណ៍ខ្មៅមួយគ្រឿង -កាំមេរ៉ាមានដង GoPro 7 ពណ៌ខ្មៅ ១គ្រឿង មានដង -ថ្ម ចំនួន ០៣ ដុំ -ជើងទ្រកាំមេរ៉ា
១ -តេឡេសំរាប់បញ្ជាចំនួន១គ្រឿង ម៉ាក dji ពណ៌ប្រផេះ ១គ្រឿង -លេន ៦ គ្រាប់ -មេក្រូ ចំនួន ១ពណ៌ប្រផេះ -Camara Sony ចំនួន ១គ្រឿង ពណ៌ខ្មៅ -ដុំសាកថ្ម ចំនួន ១ ពណ៌ខ្មៅម៉ាក AUKEY -កាបូបសំរាប់ដាក់ ឧបករណ៍ដ្រូន ពណ៌ខ្មៅ១ -លិខិតសំគាល់ទោចក្រយាន្តយន្ត១សន្លឹក _លិខិតឆ្លងដែនចំនួន០១ដែលមានលេខN ។
បច្ចុប្បន្ន ៖ នៅវេលាម៉ោង ១៥និង០០នាទីនាទី កម្លាំងខណ្ឌនឹងប៉ុស្តិ៍កំពុងរង់ចាំប្រគល់ជូនកម្លាំង នៃនាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាម នីតិវិធីច្បាប់បន្ត ៕ ប្រភព៖ នគរបាលជាតិ