រសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ មានស្ត្រីម្នាក់ ដេកស្លាប់ទាំងអាក្រាតកាយនៅផ្ទះសំណាក់ ប៉ាអ៊ី ម៉ាក់អ៊ី នៅវេលាម៉ោង ១២ថ្ងៃត្រង់ ស្ថិតភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
ទីបំផុត ករណីឃាតកម្មសម្លាប់នារីម្នាក់ ត្រឹមតែ រយៈពេល ២ថ្ងៃ ប៉ុណ្ណោះកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំបញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង
ស្នងការនគរបាលខេត្តតាកែវ បានបំបែកសំណុំរឿងហើយ ដោយឃាត់ខ្លួនជននោះ កាលពីរសៀលថ្ងៃទី០៥ មីនា ស្ថិតនៅចំណុចភូមិថ្នល់បែក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
មូលហេតុដែលបណ្ដាលអោយបុរសឃាតករសម្លាប់នារីរងគ្រោះ គឺមកពីកើតភ្លើងប្រចណ្ឌ ដោយសារនារីរងគ្រោះនិយាយទូរស័ព្ទ ជាមួយអ្នកផ្សេងពេលកំពុងរួមរ័កជាមួយគ្នា។ ជនសង្ស័យមានឈ្មោះ សុខ ចន្ធលីដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ឃាតករឈ្មោះ សុខ ចន្ទលីដា បានសារភាពប្រាប់ប៉ូលីសលម្អិតថា រូបគេរួមជាមួយនិងនារីរងគ្រោះបានធ្លាប់ណាត់ជួបគ្នា ៣ដងមកហើយ ដោយលើកទី១ និងលើកទី២ នោះរូបគេមិនបានធ្វើអ្វីទេ
គ្រាន់តែហៅផឹកស៊ី និងដឹកដើរលេងទេ លុះមកដល់ការណាត់ជួប និងហៅនាងមកដេកនៅក្នុងផ្ទះសំណាក់ ប៉ាអ៊ីម៉ាក់អ៊ី នេះ គឺជាលើកទី៣ ទើបរូបគេសម្លាប់នាងចោល ដោយសារតែទាស់ពាក្យសម្តីគ្នា។
ក្នុងពេលដែលកំពុងតែរួមភេទ ព្រោះក្នុងពេលដែលកំពុងដំណើរការបាន ២ទៅ ៣នាទីនោះ ស្រាប់តែមានបុរសជាសង្សារនារីរងគ្រោះម្នាក់ទៀត ទូរសព្ទមកនាង និយាយមិនបានប៉ុន្មានផង និងមិនទាន់ចប់សព្វគ្រប់នោះ បែរជានារីរងគ្រោះ ប្រាប់ជនសង្ស័យថា បានហើយប៉ុណ្ណឹង នាងប្រញាប់ទៅជួបគេទៀត។
ពេលរូបគេជាជនសង្ស័យ ឮសម្តីរបស់នារីរងគ្រោះនិយាយបែបនោះ ទាំងខ្លួនកំពុងតែរួមរស់ជាមួយនាងមិនទាន់ចប់ផងនោះ រូបគេក៏កើតចិត្តមួយខឹងសម្បាយ៉ាងខ្លាំង ដោយឃាត់រូបនាងមិនអោយទៅណាទេ ចាំរួចរាល់ហើយចាំទៅ
តែនារីរងគ្រោះហាក់បីដូចជាមិនស្តាប់ ហើយគម្រាមជនសង្ស័យវិញថា បើមិនអោយនាងទៅនាងនឹងខាំអណ្តាតសម្លាប់ខ្លួន ទើបរូបគេជាជនសង្ស័យចាប់ផ្តើមធ្វើសកម្មភាពយកកែងដៃសង្កត់ករនាងរហូតនាងលែងរើបម្រាស់ ក៏ដកដៃចេញ
រួចយកម្រាមដៃរបស់ខ្លួនទៅដាក់នៅរន្ធចម្រុះនាង លែងមានដង្ហើមដក រូបគេបានងើបចេញពីខ្លួននាង ហើយស្លៀកពាក់ខោអាវចេញពីផ្ទះសំណាក់ រត់គេចខ្លួនតែម្តងទៅ។ ពេលនេះសមត្ថកិច្ចកំពុងស៊ើបអង្កេត និងបញ្ជូនសំណុំរឿងទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕