ក្មេងប្រុសកម្សត់លី ហេង អាយុ ៨ឆ្នាំ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវឡានធំកិនខ្ទេចជើង រហូតដល់កាត់ជើង និងប្រដាប់ភេទ និងកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅប្រទេសវៀតណាម ពេលនេះ កុមារាកម្សត់នៅតែសម្រាកក្នុងមន្ទីរពេទ្យនៅឡើយ។ ប៉ុន្តែ ថ្មីៗ នេះ យើងឃើញមានការចែកចាយឲ្យដឹងថា កុមារារូបនេះអាចឈរបានហើយដោយពឹងផ្អែកលើជើងម្ខាង ជាមួយនឹងស្ថានភាពប្រសើជាងមុន។

រូបភាពនេះបានធ្វើឲ្យមហាជនសម្ដែងក្តីរំភើប និងជូនពរ លី ហេង ឲ្យឆាប់ជាសះស្បើយកាន់តែឆាប់។ ខណៈនេះ បើទោះបីជាអាការៈបានធូរស្រាលជាងមុនក្ដី ក៏នៅតែតម្រូវឲ្យមានការតាមដាន និងព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យ ព្រមទាំងតម្រូវឲ្យចំណាយប្រាក់ច្រើនផងដែរ។ ហេតុនេះប្រសិនបានឃើញ សូមសប្បុរសជនទាំងអស់ជួយក្មេងប្រុស លី ហេង ផង៕