ខេត្តព្រះសីហនុ៖ បេតុងគ្រឹះកាដ្ឋានសំណង់របស់ក្រុមហ៊ុន ចិន មួយកន្លែង ដែលទើបនឹងចាប់ផ្តើម សាងសង់ ត្រូវបានបាក់ស្រុត យ៉ាងគំហុក បណ្តាល ឲ្យ កម្មករ ម្នាក់ជាជនជាតិចិនបានធ្លាក់ជាប់ទៅជាមួយនឹង បេតុងបាក់ ស្រុតនោះរងរបួសធ្ងន់ ។
ហេតុការនេះបានកើតឡើង នៅវេលាម៉ោង០៩នឹង ៣០នាទីព្រឹក ថ្ងៃទី ០៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងចំណុច ភូមិលេខ ០៤ សង្កាត់លេខ០៤ ក្រុង.ខេត្តព្រះសីហនុ ។
ជនរងគ្រោះ បានជាប់ នៅ ក្នុងបេតុងបាក់បែក ជំរៅប្រមាណ ២ម៉ែត្រ ពីម៉ាត់រដៅ រយៈពេលជាង មួយម៉ោង ទើបអាចជួយសង្រ្គោះបាន ។
ពាក់ព័ន្ធករណីនេះ បើតាម សន្តិសុខ យាម នៅកាដ្ឋានសំណង់ខាងលើ បាននិយាយប្រាប់ឲ្យដឹងថា បេតុង គ្រឹះដែលបាក់ស្រុតនេះ គឺជាបេតុង គ្រិះទើប នឹងចាក់ថ្មី ។
ចំពោះ ជនរងគ្រោះ នៅមុនពេលកើតហេតុ គេឃើញគាត់ ចុះទៅកន្លែង បេតុងដែលបានស្រុតនោះ រៀបចំ ចងដែក ដើម្បីបណ្តុះ សរ ថ្មីបន្ថែមទៀត ប៉ុន្តែរ ចែដន្យ ក្នុងពេល ជនរងគ្រោះ
កំពង់បំពេញការងារ ក៏ស្រាប់តែ បេតុង ដែលគាត់ជាន់ពីលើនោះបានបាក់ស្រុត ចុះទៅក្រោមតែម្តង នាំយកជនរងគ្រោះទៅជាមួយផងដែរ
គឺ ជនរងគ្រោះក្នុងពេលនោះ ត្រូវ បេតុង បាក់ បែក សង្កត់ បាត់ខ្លួននៅសល់ត្រឹមករ។ភ្លាមៗ ជនរងគ្រោះ ត្រូវបាន ក្រុមកម្មករសំណង់ដូចគ្នាចុះទៅ ធ្វើការជួយ សង្រ្គោះផងដែរ ដោយបាន យក ម៉ាសីុនកាត់ដែកមកកាត់ដែក ដែល សង្កត់លើជនរងគ្រោះ
ជាច្រើនដើម ចេញ ដោយ បាន ប្រើពេលជាងមួយ ម៉ោង ទើបអាច យកជនរងគ្រោះ ចេញពីគំនរបាក់បែកបាន រួចបញ្ចូនទៅ មន្ទីរ បង្អែកខេត្ត ព្រះសីហនុ ដើម្បីជួយ សង្រ្គោះ ក្នុងពេលនោះតែម្តង ។
ហើយរហូត មកដល់ពេលនេះ ជនរគ្រោះ បានរូចផុត ពីរសេចក្តីស្លាប់ ហើយ ប៉ុន្តែរ ជើង ផ្អែកខាងស្តាំ អាច បាក់ឆ្អឹង ត្រូវការ សម្រាកព្យាយបាលរយៈពេល យូរ នេះបើតាម ការបញ្ជាក់ពីក្រុមគ្រូពេទ្យ ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅ(ពេទ្យចំការចេក)៕