តារាចម្រៀង លោក មៃ សុគន្ធ ដែលរូបលោកត្រូវបានមហាជនដាក់រហ័សនាមឲ្យថា តារាកំពូលទេីស បានមានអារម្មណ៍ខឹងក្រោធជាខ្លាំងចំពោះ
លោក អាចារ្យ ធំ នគររាជ ដោយបានជេប្រមាថមកលេីរូបលោកកាលពីកន្លងទៅនោះ ដែលនេះគឺជាការបញ្ជាក់របស់លោក មៃ សុគន្ធ តាមរយៈក្នុងវីដេអូនេះ ។
ចំណែកឯ លោកអាចារ្យ ធំ ប្រិយមិត្ត និងមហាជនជាច្រេីន ក៏បានស្គាល់រួចមកហេីយ ដែលរូបលោកតែងតែចេញមុខឈឺឆ្អាលចំពោះរឿងជាច្រើនដែល
កេីតមានសង្គម មិនថាទាក់ទងនឹងរឿងសិល្បៈវប្បធម៌ខ្មែរ និងរឿងទាក់ទងនឹងបញ្ហាអ្វីនោះទេ ជាពិសេស លោកក៏តែងតែប្រេីប្រាស់នូវពាក្យជេរប្រមាថខ្លាំងៗតែម្តង។
ដោយឡែក មកដល់ពេលនេះ បុរសកំពូលជេរ ជាមួយនឹងតារាកំពូលទេីស បានមកជួបគ្នាហេីយ ចំពោះរឿងរ៉ាវជម្លោះរបស់អ្នកទាំង ២រូប ត្រូវបាន
មជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ប៉ុន្តែចំពោះរឿងរ៉ាវជេរប្រមាថបែបនេះ គម្បីគួរតែកុំអោយកេីតមានឡេីងវាជាការល្អ សម្រាប់យើងដែលជាខ្មែរដូចគ្នា។
ក្នុងនោះដែរ លោក មៃ សុគន្ធ បានបង្ហោះជាវីដេអូ អមជាមួយពាក្យពេចន៍ឆ្លើយឆ្លងតបទៅកាន់អាចារ្យ ធំ ដោយបានរៀបរាប់ថា៖ «អញមិនមែនដុំថ្មទេ តបទៅអាចារ្យ
ខ្មោចហ្អែងវិញ ជេរអ្នកមានគុណអញ អញជេរហ្អែងវិញ អញសួរហ្អែង តើខួរហ្អែងចេះឈឺអត់ អានរក»។ ដេីម្បីជ្រាបឲ្យកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូដូចតទៅ។
សូមទស្សនាវីដេអូខាងក្រោម៖