ខាងក្រោមនេះគឺជាវិធីព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួនដែលប្រេីដោយរបស់ធម្មជាតិមានដូចជា ពន្លៃ រំដេង ខ្ញី និងស្រាស។
ដោយគ្រាន់តែបុកបញ្ចូលគ្នាទាំងបីមុខនេះហេីយច្របល់ចូលជាមួយស្រាស ហេីយយកទៅលាបត្រង់កន្លែងមានបញ្ហាជាការស្រេច។
សូមព្យាយាមលាបរឹតៗ អោយបានពីមួយអាទិត្យទៅពីរអាទិត្យ នឹងដឹងលទ្ធផល។
គ្រឿងផ្សំ
-ពន្លៃ 1kg
-រំដេង 0.5kg
-ខ្ញី 0.5kg
*វិធីធ្វើ៖
-បុកគ្រឿងផ្សំទាំងបីចូលគ្នាឱ្យម៉ដ្ឋ ហើយលាយជាមួយស្រាស
-ច្របល់ចូលគ្នា ខាប់ល្មម
*វិធីប្រើប្រាស់
-លាបកន្លែងដែលពិកា ឬស្លាប់មួយចំហៀងខ្លួននោះរាល់ថ្ងៃ។
*លទ្ធផល
-អាចទទួលបានលទ្ធផលក្នុងរយៈពេល ១សប្តាហ៍ ប៉ុន្តែគួរបន្តអនុវត្តវិធីនេះរយៈពេលកន្លះខែយ៉ាងតិច។
*ចំណាំ
-ប្រសិទ្ធភាពខ្លាំងចំពោះអ្នកជំងឺដែលទើបនឹងកើតជំងឺនេះ។ នេះមិនមែនជាការស្រាវជ្រាវរបស់ខ្ញុំទេការផុសចែករំលែកបន្តពីប្អូនប្រុស Virath Dul នេះសង្ឃឹមថាអាចជាវិធីចុងក្រោយ ដែលអាចសាកល្បងជួយដល់អ្នកដែលកើតជម្ងឺនេះដែលអស់សង្ឃឹម និងមិនមានលទ្ធភាពព្យាបាល ក្រែងបានជាពីជំងឺនេះ។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ប្រភព៖ http://pressnews.today