ថៃ៖ ហេតុការណ៍អាក្រក់មួយបានកើតឡើង ចំពោះតារាសម្ដែងស្រី Nitchapat អាយុ២១ឆ្នាំ បម្រើការងារនៅក្នុងស្ថានីយន៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៧ថៃ បានស្លាប់បាត់បង ជីវិតដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍។ បើយោងតាមព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា នៅវេលាម៉ោង ៧:៣០ នាទី ថ្ងៃទី៧ ខែមេសានេះ តារាស្រី Nitchapat បានធ្វើដំនើរនៅតាមដងផ្លូវនៅក្នុងក្រុងអយុធ្យា ជាមួយនឹងឡាន BMW ពណ៌ស នៅពេលដែលចំណុចកើតហេតុក៏បានរេចង្កូតឡានបុកជាមួយនឹងដើមឈើពេញទំហឹង ដែលបណ្ដាឲ្យរូបនាងកៀបជាប់នៅក្នុងឡានធ្វើឲ្យបាត់បង់ជីវិតភ្លាមៗ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការដែលឡានរបស់រូបនាងរេចង្កូតទៅបុកជាមួយនឹងដើមឈើបែបនោះ ដោយសារតែមេឃភ្លៀងយ៉ាងខ្លាំងហើយធ្វើឲ្យផ្លូវរអិល។ គួរបញ្ជាក់ផងដែរថានៅមុនថ្ងៃកើតហេតុមួយថ្ងៃគេបានឃើញរូបនាងបានចេញដំនើរកំសាន្ដនៅឯឆ្នេរសមុទ្រជាមួយនឹងមិត្តភក្ដិ ដែលជាហេតុធ្វើឲ្យមិត្តរបស់រូបនាងមានការសោកស្ដាយជាខ្លាំង ពេលនេះក្រុមគ្រួសារសពកំពុងតែធ្វើបុណ្យទៅតាមប្រពៃណី៕