បន្ទាប់ពីឃើញរូបភាពយុវជនបរទេសម្នាក់ រើសសំរាមច្រកបាវ ពីការ Challenge នៅលើបណ្ដាញសង្គម ពេលនេះយុវជនខ្មែរមួយចំនួនបានចាប់ផ្ដើមធ្វើសកម្មភាពនេះដូចគ្នា។
នៅលើបណ្ដាញសង្គម គេឃើញមានយុវជនខ្លះបានកាយសំរាមនៅលូទឹកស្អុយ ឯខ្លះទៀត បានទៅទីវាលដែលមានសំរាម រួចប្រមូលសំរាមច្រកបាវយ៉ាងស្អាត ដែលជាសកម្មភាពដ៏ល្អប្រពៃមួយ។
អ្នកដែលបានឃើញសកម្មភាពទាំងអស់នេះ បានបង្ហាញការរំភើបចិត្តយ៉ាងខ្លាំង ហើយសង្ឃឹមថាយុវជនជាច្រើនទៀត នឹងចូលរួមធ្វើការងារសង្គម ឬ Challenge គ្នាដោយសកម្មភាពមានប្រយោជន៍បែបនេះ។
ចំណែកអ្នកដែលគ្មានពេលទៅប្រមូល ក៏បានលើកទឹកចិត្ត ដោយការផ្ដល់ជូនបាវច្រក ថង់ ស្រោមដៃ និងភេសជ្ជៈមួយចំនួនផងដែរ។ ប្រភព៖ angkorpost.net