មនុស្សគ្រប់នៅលើផែនដីនេះសុទ្ធតែមានបញ្ហាជាមួយមូសទាំងអស់គ្នា។ សត្វល្អិតនេះត្រូវបានគេស្គាល់ថាជាសត្វបឺតឈាមនិងធ្វើឱ្យអ្នកស្លាប់ដោយសារជំងឺដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងៗ។
ក្រៅពីនេះពួកវាតាមរំខានអ្នកគ្រប់ពេល មិនថាអ្នកនៅទីណានោះឡើយ។ សត្វនេះមកផ្ទះយើង និងលុកលុយជុំវិញផ្ទះ ហើយបើទោះបីសម្លាប់ ក៏សម្លាប់មិនអស់ដែរ។
ថ្ងៃមួយកូនរបស់ស្ត្រីអឺរ៉ុបមួយរូបនេះផ្ដាសាយ តឹងច្រមុះ ដោយសារលេងទឹកភ្លៀង។ នៅពេលកូនគាត់ឈឺ គាត់បានយកប្រេងខ្យល់លាបលើទ្រូងនិងច្រមុះ ដើម្បីឱ្យធូរ។
ចៃដន្យគាត់បានសង្កេតឃើញថា មិនមានមូសនៅក្បែរកូនគាត់ទេ ដោយសារតែចំហាយរបស់ប្រេងខ្យល់។ពេលនោះ គាត់ក៏ដឹងល្បិចបណ្តេញមូស។
ប្រសិនជាអ្នកចង់បានដំណេកលក់ស្រួលដោយសុខសាន គ្រាន់តែលាបប្រេងខ្យល់ដូចជាលើជើង ដៃ និងកន្លែងផ្សេងៗទៀតជាការស្រេច៕ ប្រភព៖ Khmer-press