កូនក្មេងតូចម្នាក់ខណៈកំពុងដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកពេញទំហឹងទាំងកម្រោលរងរបួសក្បាលជាទម្ងន់ដេរអស់ជាច្រើនថ្នេរ។
ករណីម៉ូតូបុកកូនក្មេងនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥
ខែមីនា ឆ្នាំ២០១៩កន្លងទៅ លើផ្លូវជាតិលេខ៧៨A ពីស្រុកបរកែវឆ្ពោះទៅស្រុកអណ្តូងមាស ស្ថិតក្នុងភូមិយឺន ឃុំកក់ ស្រុកបរកែវ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ណាង វណ្ណា ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិយឺន ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី
រងបួសធ្ងន់បែកក្បាលដេរជាច្រើនថ្នេរ។សមត្ថកិច្ចបានបន្តថា ម៉ូតូបង្កបានបើកបររត់គេចខ្លួនបាត់ស្រមោលភ្លាមៗ
ផងដែរបន្ទាប់ពីកើតហេតុរួច។ក្មេងរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពស្រុកបរកែវភ្លាមៗផងដែរដើម្បីជួយសង្គ្រោះ៕