មន្ត្រីកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យអះអាងថា ការចុះត្រូតពិនិត្យ និងបំផ្លាញចោលទំនិញខូចគុណភាពបន្តធ្វើសកម្មដដែល ហើយត្រូវតែខ្លាំង
ក្លាទ្វេដងក្នុងផ្ទៃក្នុងភូមិសាស្ត្រ ព្រោះភារកិច្ចនៅសមរភូមិជួរមុខ គឺច្រកព្រំដែនក៏លែងទទួល ហើយមានពេកវេលាគ្រប់គ្រាន់អនុវត្តតែការងារខាងក្នុងភូមិសាស្ត្រសុទ្ធ។
លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាបន្ទាយមានជ័យនិងមន្ត្រីកាំកុងត្រូលព្រមទាំងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានចុះត្រូតពិនិត្យទំនិញតាមផ្សារឡើងវិញដូចធម្មតា
ហើយមមាញឹកជាងមុនទៀតនៅក្រោយពីរាជរដ្ឋាភិបាលរំសាយពីដែនសមត្ថកិច្ចនៅច្រកព្រំដែនអន្តរជាតិ ច្រកព្រំដែនតំបន់និងច្រករបៀង។
ពោល គឺក្រោយពីសារនយោបាយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០១៩កន្លងមក។
លោក សាន វិជ្ជាសារ៉ាវុធ អោយដឹងថ្ងៃទី០៦ ខែមីនានេះថា មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យអោយដឹងថ្ងៃទី០៧ ខែមីនាថា មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តបានបន្តចុះត្រួតពិនិត្យ
គុណភាពសុវត្ថិភាពម្ហូបអាហារនិងទំនិញផ្សេងៗនៅតាមផ្សារ តាមហាង តាមតូប តាមផ្ទះតៀមតាមសាលារៀន ឬទីតាំងលក់ទំនិញគ្រឿងឧបភោគបរិភោគ របស់ប្រើប្រាស់ បន្លែផ្លែឈើ ហើយរឹបអូស ប្រមូលផ្តុំហើយនាំទៅបំផ្លាញចោលតាមនីតិវិធី។
ជាក់ស្តែងថ្ងៃនេះ មន្ត្រីកាំកុងត្រូលបាននាំយកផលិតផលម្ហូបអាហារជាច្រើនមុខ ច្រើនប្រភេទទម្ងន់ជិត១តោន ដែលខូចគុណភាព ដែលហួសកាលកំណត់ប្រើប្រាស់ ដែលហាមឃាត់ប្រើប្រាស់ ដែលខុសច្បាប់ គ្មានការវេចខ្ចប់
គ្មានស្លាកសញ្ញានិងម្ចាស់ប្រភពផលិតផលដែលរឹបអូសបានពីកន្លែងតាំងលក់ទាំងឡាយនៅភូមិសាស្ត្រក្រុងប៉ោយប៉ែត ទៅដុតបំផ្លាញចោលនៅម្តុំស្ថានីយតូចពិសោធន៍កាំកុងត្រូលស្ថិតនៅសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត។
ជាមួយគ្នានោះ លោកបានអំពាវនាវ លាយឡំការព្រមានថា ម្ចាស់និងអ្នកចែកចាយ លក់ដូរទំនិញម្ហូបអាហារត្រូវបន្តគោរពច្បាប់ គរពអនុវត្តតាមគោលការណ៍កាំកុងត្រូលនិងពាណិជ្ជកម្ម ហើយកុំយល់ច្រឡំថា មន្ត្រីជំនាញទាំងនេះ
រំសាយហើយលែងធ្វើការត្រួតពិនិត្យ បំផ្លាញចោលនិងកសាងសំណុំរឿងបញ្ជូនជនល្មើសទាក់ទិនទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ ទំនិញហាមឃាត់ និងមានសារធាតុគីមីខុសច្បាប់នោះ៕