អ្នកនាំពាក្យ គណបក្សប្រជា​ជនកម្ពុជា លោ​ក សុខ ឥ​​​​​​​​សាន បា​​​​​​​​​នអះ​​​​​​​​​​​អាងថា ដោយ​​​​​​​​​​​​សារប្រទេ​​​​​​​​​​​​​សកម្ពុជា មា​​​​​​​​​​​ន​​​​សុខសន្តិភាព​ទើប​​បាន​​​​​​​​​ជាព​​​​​​​​​​​​​លករខ្មែរ ចំណា​​​​​​​​​​​​​កស្រុក ទៅរក​​​​​​​​ការ​​​​​​​ងារធ្វើ នៅ​​​​​​​ក្រៅស្រុក​​​ច្រើន។

លោក សុខ ឥសាន បា​នឲ្យដឹងតា​មប្រព័ន្ធតេ​​​​​​ឡេក្រាម នៅ​​​​​​​​​​ថ្ងៃទី៧ ​​​​​​​​​​ខែមីនា ​​​​​​​​​​ឆ្នាំ២០១៩​​​​​​​​​​​ថា មានម​​​​​​​​​​​​តិមួយចំ​​​​នួន និយាយថា ការដែលមាន​ពលករ ​​​ចំណាកស្រុកពី​​​​​​​​​​​​​កម្ពុជា ច្រើន​​​​​​​​នៅប​​​​​​​​​​​​រទេស ដោ​​​​​​​​​​​យសា​​​​​​​​​​​​​​​​​​​​​​​រកម្ពុជា គ្មានស​​​​​​​​​​​ន្តិភា​​​​ព ប៉ុន្តែនេះជា​ការគិ​​​​​តខុ​​​សទេ។

លោកបញ្ជាក់ថា “ការនិ​​​​​​​​យាយនេះ មិនត្រឹមត្រូវតាម​​​​​​​​ការពិត​​​​​​​​ទេ ដោយសា​​​​​​​​​​​រតែប្រទេស ​​​​​​​​​​​​​មានសន្តិភាពហ្នឹ​​​​​​​​​ងហើយ បានជារាជរដ្ឋាភិបាល មា​នលទ្ធភាព​​​​​​​ចេញលិខិតឆ្លង ​​​​​​​​​ដែនឲ្យពលក​រចេញ ទៅក្រៅប្រទេ​​​​​​​​ស មានគោល​​​​​​​​​​នយោ​​​​​​​​​បា​​​​យ ទាក់ទងរកទីផ្សារព​​​​លកម្ម នៅក្រៅប្រទេ​​​​​​​​​សបាន ​​​​​​​​​ដើម្បីពលក​​​​​​​​​រមានកា​​​​​​​​​រងារ​​​​ធ្វើ” ។

លោក សុខ ឥសាន ​បន្តថា ផ្ទុយទៅ​​​​​​​​​​​​​​​​​​​​​វិញ បើប្រទេសមា​​​​​​​​​​​​នសង្គ្រាម អត់​​​​​​​​មានពល​​​​​​​​​​ករចំណា​​​​​​​​កស្រុក រៀបរយ​ចេញទៅធ្វើការ ឯបរទេសទេ ពេល​នោះ គេ​ហៅថា ជា​​​​​​​ជនភៀ​​​​​​​​​​​​​​​​​​​​សខ្លួន ឬភៀសសឹក ​​​​​​​​​ដែលប​​​​​​​​​​ណ្តាប្រទេ​​​​​​​​​​សទាំង​​​​​​​​​​​​នោះ នឹ​​​​ងមិនទទួលយកទេ ។ ដូច្នេះ ការដែ​លមាន ពលក​រចំណា​​​​​​​​​​​កស្រុកខ្មែរ បានទៅធ្វើការច្រើន ដោយសា​រនយោ​​បា​​​​យ ការបរទេស របស់​រាជរដ្ឋាភិបា​​​​​​​​​​​លកម្ពុជា មាន​​​​​​​​​ទំនាក់ទំនងល្អ ជាមួយ​បណ្តាប្រទេស ​​​​​ក្នុងពិភព​​​​​​​​​​លោក ​​​​​​​​​​​ទើបយ​​​​ល់ព្រមទទួលយក ពលករខ្មែរ ។ មិនមែ​នដូចអ​តីតប​​​​​​​​​​​​​​​​​​​​ក្សប្រឆាំង និយា​​​​​​​​​​យថា ​​​​​​​​​​​​​​​​​រាជរដ្ឋាភិបាលកម្ពុជា អ​សមត្ថភាព​​​​​ រកការងារឲ្យពលករធ្វើការ ​នៅក្នុងស្រុក​​បាននោះ​​​​​​​​​ទេ ។ ពួកគេចោទ​រាជរដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​ថា ចង់ឲ្យកូនខ្មែរ ​​​​​​​​​​​​​​​​​​ទៅធ្វើខ្ញុំក​​​​​​​​​​​ញ្ជះគេឯបរ​​​​​ទេស ។

លោកបន្ថែម​ថា ពលរដ្ឋចំណា​​​​​​​​​​​​​​​កស្រុក បានទទួលផ​​​​​​​​​​​​លប្រយោជ​​​​ន៍ ជាច្រើន ដូចជា ព​លករមាន​ប្រាក់ចំ​​​​ណូ​​​ល ដើម្បីយកម​​​​កផ្គត់ផ្គង់​ក្រុមគ្រួសារ​​​​​​​ លើកកម្ពស់ជីវ​ភាពរស់​​​​​​​​​​​​​​​នៅ ឲ្យប្រសើ​​​​រឡើង ។ មានចំ​ណូល​​​​​​​​​​​មក ក្នុងប្រទេ​​​​​​សរួមចំណែក ដល់សេដ្ឋកិច្ចជាតិ​ ។ នៅកម្ពុជា បា​​​​​​​​​នចំណូល​​​​​​​​​ជាង ២០​​​​​​​​​​០០លា​​​​​​​​​​​នដុល្លារ ក្នុង១ឆ្នាំ ៗ ដោយសារ​​​​​​​​ពលករចំ​​​​​​​​​​ណា​​​​​​​​​​​​​​​​​​​​​​​​​​​កស្រុក ។

អ្នកនាំពា​​​​​​​​​​ក្យបក្សកាន់អំ​​​​​​​​ណាចថា​​​​​​​​​​​ សរុបមក​​​​​​​​​​​​​​​​​​ ជារឿងធម្មតា ដែល​​​​​​​​​​បណ្តាប្រទេស ​​​​​​​​​​លើពិភពលោ​​​​​​​​​​ក មានព​​​​​​​​​​លករចំ​​​​​​​​​​​​ណា​​​​​​​​​​​​​​​​​​​​កស្រុក ហើយប្រទេសនា​នា មានពលក​​​​​​​​​រចំណា​​​​​​​​​​​​​​​កស្រុក ច្រើនជា​​​​​​​​​​ងកម្ពុជា​​​​​​​​​​​​​​​​​​​​ផង ។​​​​​​​​​​​​​​​​​​​​​​បើតាមរបាយការណ៍ រប​​​​​​​​​ស់ក្រសួងការ​​​​​​​​​​​​​​​​​​​​ងារ និងបណ្តុះបណ្តា​​​​​​​​​​​​​​​​​​​​​លវិជ្ជាជីវៈ ពលក​​​​​​​​​​រកម្ពុជា បានកំពុ​​​​​​​​​​​ងធ្វើកា​​​​​​​​​រនៅ​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រៅប្រទេស ជាង១​លាននាក់ ៕