នេះជាទង្វើដែលគួរឱ្យកោតសរសើរខ្លាំងណាស់ ដែលយុវជនមួយក្រុមបាននាំគ្នាទិញបាវ ការ៉ុង ចាស់ៗ យកមកច្រកសំរាម ដែលពួកគេនាំគ្នាកាយចេញពីប្រឡាយបឹងត្របែក ទង្វើរបស់ពួកគាត់ធ្វើឱ្យមហាជនកោតសរសើរយ៉ាងខ្លាំង ។
ទង្វើគួរឱ្យកោតសរសើរនេះត្រូវបានហ្វេប៊ុកមួយឈ្មោះ Life Unlock ដែលបានបង្កើត Project មួយនេះឡើង ក្នុងគោលបំណងដើម្បីធានាបានទីក្រុងស្អាត ដោយពួកគេសុខចិត្តលះបង់ និង ចំណាយពេលវេលាផ្ទាល់ខ្លួនដើម្បីធ្វើការងារមួយនេះរហូតទាល់តែបានសម្រេច។
លោកអ្នកក៏អាចទំនាក់ទំនងទៅកាន់ពួកគាត់ដើម្បីចូលរួមឧបត្ថម្ភជំនួយជាការ៉ុង ឬ បាវសម្រាប់ដាក់សំរាម ឬ ចូលរួមជាមួយពួកគាត់ក៏រឹតតែប្រសើរ ដោយទាក់ទងទៅពួកគាត់តាមរយៈលេខទូរស័ព្ទនេះ ០៧០ ៥២ ៥២ ១១ សូមអរគុណ ៕ ប្រភព៖ ប្រជាប្រិយ