ភ្នំពេញ៖ គ្រាន់តែលាន់ឮវាចារថា «តោះទៅដើរលេង» ក្មេងស្រីវ័យ ១៦ឆ្នាំ បានស្ម័គ្រចេញពីបន្ទប់ជួលដើរលេងជាមួយមិត្តភក្រស្រី ២នាក់តាមមាត់ទន្លេ និងនាំគ្នាញ៉ាំនេះញ៉ាំនោះរហូតធ្វើឲ្យនាងអស់លុយពីខ្លួន ត្រូវមិត្តស្រី ២នាក់ប្រាប់ថា «អង្គុយកន្លែងហ្នឹងសិនទៅ ចាំបន្តិចខ្ញុំមកវិញហើយ» តែដឹងអីមិត្តស្រីទាំង ២នោះ ជិះម៉ូតូជាមួយសង្សារដើរលេងយ៉ាងរំភើយ ទុកឲ្យនាងចាំបាត់ៗអស់ច្រើនម៉ោង ក៏សម្រចចិត្តរកម៉ូតូឌុបជិះទៅផ្ទះ តែចង្រៃអីប៊ិះអស់ព្រហ្មចារីទៅទៀត ព្រោះប៉ះម៉ូតូឌុបចិត្តព្រាន ឌុបនាងដល់កន្លែងស្ងាត់ចាប់ផ្តើមប្រតិបត្តិការ។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

រំពេចពីបុរសម៉ូតូឌុបលូកដៃចូលស្ទាបកន្លែងសំខាន់ៗរបស់នាង នាងភ្ញាក់ខ្លួនព្រឺតដឹងថាគេប្រុងរំលោភក៏ស្រែកឆោឡោផ្អើលអស់ពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។ ក្មេងស្រីអាយុ ១៦ឆ្នាំ ប្រាណញ័រចំប្រប់ប្រាប់សមត្ថកិច្ចថា «ពូម៉ូតូឌុបប្រុងរំលោភខ្ញុំ» ហើយសមត្ថកិច្ចគ្រាន់តែក្រឡេកទៅមើលអ្នកម៉ូតូឌុបប្រឹងជិះយ៉ាងត្របាញ់ក្បាលគេចខ្លួនបាត់ស្រមោលកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ នៅម្តុំជ្រោយចង្វារ រាជធានីភ្នំពេញ។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ