ហ្វេសប៊ុកបានប្រកាសជាផ្លូវការនូវភាពទាន់សម័យសម្រាប់កម្មវិធី Messenger របស់ខ្លួន គឺកម្មវិធី Dark Mode ដើម្បីចែករំលែករបៀបផ្ញើសារជាមួយផ្ទៃខាងក្រោយងងឹតដែលបានបង្ហាញខ្លួនជាលើកដំបូងកាលពីថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៩ មកនេះ ។
លក្ខណៈពិសេសនៃកម្មវិធីផ្ញើសារក្នុងរបៀបងងឹត (Dark Mode) នេះគឺមានផ្ទៃរលោងថ្មីដែលងាយស្រួលក្នុងការមើលដោយប្តូរផ្ទៃខាងក្រោយពីពណ៌-ស ទៅជា ពណ៌ខ្មៅ ដែលវាអាចប្រើប្រាស់ថាមពលថ្មអស់តិចថែមទៀតផង ។
របៀបនៃការចូលប្រើកម្មវិធី Dark Mode នេះ គឺ គ្រាន់តែអ្នកផ្ញើរូបសញ្ញាចំណិតព្រះច័ន្ទមួយចំហៀងនៅក្នុង Emoji ទៅកាន់នរណាម្នាក់ដើម្បីដោះសោការកំណត់ និង ដើម្បីបើក Dark Mode ។ សូមទស្សនាវីដេអូខាងក្រោមនេះដែលបង្ហាញពីរបៀបកំណត់ Dark Mode នៅក្នុង Messenger ៖
ហ្វេសប៊ុកបាននិយាយថារបៀបប្រើផ្ទៃខាងក្រោយងងឹត (Dark Mode) របស់ Messenger គឺផ្តល់ពន្លឺភ្លឺតិចហើយបច្ចុប្បន្ននេះវាអាចប្រើបានសម្រាប់អ្នកប្រើកម្មវិធីផ្ញើសារនៅជុំវិញពិភពលោកនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android សម្រាប់កម្មវិធី Messenger ចុងក្រោយបំផុត ៕ ប្រភព៖ ប្រជាប្រិយ
សូមទស្សនាវីដេអូការបង្ហាញខ្លីខាងក្រោម៖