កំពង់ចាម៖ បុរសម្នាក់ មានជំងឺសរសៃប្រសាទ បានចាក់ខ្លួនឯងជាច្រើនកាំបិត រហូតដល់ស្លាប់នៅនិងកន្លែងកើតហេតុ កាលពីវេលាព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះ ដោយហេតុការណ៍នេះ បានកើតឡើងនៅចំណុច ភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ហើយបុរសរងគ្រោះ មានឈ្មោះ ណន ប៊ុណ្ណា ហៅម៉ាប់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុតែម្តង។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

យោងតាមការបំភ្លឺរបស់ម្តាយ បុរសរងគ្រោះឈ្មោះ ថុក ឈាងហ៊ន អាយុ៦៣ឆ្នាំ បានប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់មានជំងឺសរសៃប្រសាទ ជាយូរណាស់មកហើយ ហើយពេលកើតហេតុ មិនដឹងជាជំងឺធ្វើទុក្ខយ៉ាងម៉េចនោះទេ ស្រាប់តែកូនប្រុសរបស់គាត់ យកកាំបិតចុងស្រួច មកចាក់ពោះខ្លួនឯងជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅមុខផ្ទះ គួរឲ្យរន្ធត់ក្រៃលែង ។

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យសាកសព ហើយបានធ្វើការសន្និដ្ឋានថា បុរសរងគ្រោះខាងលើ ពិតជាស្លាប់ដោយសារតែមានជំងឺសរសៃប្រសាទ ហើយចាក់ខ្លួនឯងស្លាប់ពិតប្រាកដមែន រួចក៏បានប្រគល់សាកសព ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី ៕

=>ចុចលើរូបភាពខាងក្រោមដើម្បីអានព័ត៌មានផ្សេងៗ