កញ្ញា ដេននី ក្វាន់ គឺជាតារាសម្តែងមួយរូបដែលស្រស់ស្អាតមិនចាញ់តារាបរទេស និយមលេងខ្លួនបែបស៊ិចស៊ី និងចូលចិត្តបង្អួតសំភារៈប្រើប្រាស់នានា ដូចជាផ្ទះ លុយ ឡាន ជាដើម នៅក្នុងបណ្តាញសង្គម។ ថ្វីបើកញ្ញា ដេននី ក្វាន់ មើលទៅហាក់ដូចជាអួតបន្តិចមែន ប៉ុន្តែកញ្ញា កន្លងមកក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងជួយមនុស្សទីទាល់ក្រជាច្រើនផងដែរ។

អ្វីដែលមហាជនដឹងច្បាស់នោះគឺ បងប្អូនរបស់ កញ្ញា ដេននី ក្វាន់ ទាំងអស់គឺសុទ្ធតែមានរូបសម្រស់ស្រស់សោភា ហើយនិយមលេខខ្លួនស៊ីចសី បង្ហាញរាងកាយដ៏ទាក់ទាញរបស់ពួកគេ ប្រកបដោយទំនុកចិត្ត ហើយកាលពីពេលថ្មីៗនេះ កញ្ញា ដេននី ក្វាន់ និងបងប្អូនរបស់កញ្ញា២នាក់ទៀត បាន live វីដេអូ កំពុងទៅហែលទឹកនៅកន្លែងកំសាន្តមួយ ដោយពួកគេបានស្លៀកឈុតហែលទឹក មើលទៅគឺពិតជាស្រស់ស្អាតខ្លាំងណាស់។

ប៉ុន្តែ ពេលកំពុង Live នោះ ស្រាប់តែ កញ្ញា ដេននី ក្វាន់ និងបងប្អូនរបស់កញ្ញា២នាក់ បានផ្ទុះកំហឹងជាមួយនឹងអ្នកចូល បញ្ចេញមតិ ក្នុងវីដេអូរបស់ពួកគេ។ ចង់ដឹងថាបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ: