លោក ស្រី ហ៊ុន ស៊ីណាត ប្អូន ស្រី បុរសខ្លាំងនៃកម្ពុជា សម្តេច ជោសែន នាយករដ្ឋមន្ត្រី បានស្នើរសុំឲ្យ បងប្អូនប្រជាពលរដ្ឋទាំង អស់ ឲ្យនាំគ្នា
ជេរម្តាយ អា ឈ្មួញឈើ ទៅ សូមកុំជេរម្តាយ សម្តេចតេជោ ធ្វើអី ព្រោះ ម៉ែ សម្តេចក៏ជាម្តាយខ្ញុំដែរ សុំទុកឲ្យទទួលបានសេចក្ដីសុខស្ងប់នៅឋានសួគ៌ផង។
ការសសេរសាររបស់លោក ស្រី បាន ធ្វើឡើងបន្ទាប់ពីមានការ បង្ក្រាបឈើ ជ្រុងរាប់សិបដុំដែលក្រុមឈ្មួញកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃអភិរក្ស
ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបនិងរឹបអូសបានឈើ កកោះ ជាច្រើនដែលឈ្មួញបាន យកមកលាក់ទុកបម្រុងដឹកបន្តទៅប្រទេសវៀតណាម
ដោយបានអាក់ខានទៅវិញ។ កាលពីវេលាម៉ោងប្រមាណជា២និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩នេះ ស្ថិតនៅត្រង់ចំណុចភូមិហាត់ប៉ក់ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី។
លោក ស្រី ហ៊ុន ស៊ីណា ត្រូវបាន អ្នកលេងហ្វេកបុកគាំទ្រ នូវសកម្មភាព សប្បុធម៌ ចេះជឿឆ្អាល ជួយ ដល់អ្នកក្រ ដែលរងការរំលោភបំពាន
ពីសមណាក់អ្នកមានអំណាច ស្រលាញ់ភាពយុត្តិធម៌ ស្អប់បំផុត ភាពអយុត្តិធម៌ នៅក្នុងសង្គម បានសសេរសារបង្ហោះ នៅលើបណ្តាញសង្គមកាលពី
ថ្មីនេះ សូមមេត្តាឈប់កាប់បំផ្លាញ់ធនធានធម្មជាតិទៀតទៅ អាលោកឈ្មួញអើយ ហើយសូមទុកឈើទាំងនេះជាសម្បត្តិរបស់រដ្ឋកុំដុតចោលដូចលើកមុនៗ។
លោកស្រី ក៏បានសសេរសារហាក់ឆ្ងល់ដែរថា «អាឈ្មួញកាប់ឈើច្រើនម្លឹងៗពេលកាប់ម៉េចក៏កម្លាំងកងរាជអាវុធហត្ថរបស់ខេត្តនោះមិនមើលណ៌ ឬក៏ត្រីចង្វាចិញ្ចឹមត្រីឆ្ដោទេដឹងបានជាធ្វើមិនដឹងមិនឮនោះ!»។ សូមទុកឈើទាំងនេះជាសម្បត្តិរបស់រដ្ឋកុំដុតចោលដូចលើកមុនៗ ទៀតអីទុកជាប្រយោជន៍គ្រាន់សាងសង់អ្វីផ្សេងៗ ។
លោកស្រីក៏ សូមផ្ដាំ អាអ្នកបំផ្លាញ់ធនធានធម្មជាតិទាំងអស់ថាឈប់កាប់ទៀតទៅពីព្រោះគេមិនមែនជេរម៉ែអ្នកកាប់ទេគេជេរម៉ែសម្ដេចអញ្ចឹងម៉ែជាមួយខ្ញុំដែរទៅជេរម៉ែអាឈ្មួញនោះទៅ ដើម្បីអោយអ្នកមានគុណរបស់ខ្ញុំទទួលបានសេចក្ដីសុខស្ងប់នៅឋានសួគ៌ផង ។
យោងតាមខ្លឹបសាររបស់លោក ស្រី ហ៊ុន ស៊ីណាត ដែលបង្ហោះនៅលើ បណ្តាញ សង្គម ហាក់ សម្តែងការតូចចិត្ត ចំពោះ អាឈ្មួញនាំគ្នាកាប់បំផ្លាញ ព្រៃឈើ តែគ្មានការទប់ស្កាត់ ពេលកាប់ ពេលដឹកចេញ ទើប បង្ក្រាបចំណែក អ្នកខុស គឺ បងប្រុស លោកស្រី ត្រូវបាន ប្រជាពលរដ្ឋ បន្ទោស និងជេរ ម្តាយសម្តេចតេជោ ធ្វើអី ព្រោះ ម៉ែ សម្តេចក៏ជាម្តាយខ្ញុំដែរ ។