កាលពីពេលថ្មីៗនេះ ក្មេងស្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ ត្រូវបានគេសង្គ្រោះចេញពីសំបុតបិសាចតណ្ហាចំនួន ៣ នាក់ ដែលក្នុងនោះមានឪពុកបង្កើត និង បងប្រុសរបស់នាង ២ នាក់ផ្សេងទៀត ហើយប្រតិបត្តិការសង្គ្រោះនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ។
ក្មេងស្រីរងគ្រោះមានឈ្មោះជាអក្សរកាត់ថា AG ជាមនុស្សសតិមិនប្រក្រតី អាយុ ១៨ ឆ្នាំ រស់នៅក្នុងផ្ទះជាមួយជនល្មើស ស្ថិតនៅតំបន់ Tanggamus Regency ភាគខាងត្បូងប្រទេសឥណ្ឌូនេស៊ី ។
រហូតមកទល់នឹងថ្ងៃសង្គ្រោះនេះដែរ ក្មេងស្រីកម្សត់ត្រូវបានឪពុក និង បងប្រុសចាប់រំលោភបានសម្រេចរហូតដល់ទៅជិត ២០០ ដងឯណោះ។
ដោយឡែកចំពោះជនអប្រិយទាំង ៣ រូបមានឪពុកឈ្មោះ JM មានអាយុ ៤៥ ឆ្នាំ បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯងខាងលើនេះចំនួន ៥ ដង បងប្រុសរបស់ក្មេងស្រីរងគ្រោះម្នាក់ឈ្មោះ SA
អាយុ ២៤ ឆ្នាំ បានចាប់រំលោភប្អួនស្រីបង្កើតខ្លួនឯងចំនួន ១២០ ដង និង ប្អូនប្រុសម្នាក់ទៀតឈ្មោះ YG អាយុ ១៥ ឆ្នាំ បានចាប់រំលោភបងស្រីខ្លួនឯងចំនួន ៦០ ដង ។
ប្រភពពីសាក្សីបានឲ្យដឹងថា ក្មេងស្រីរងគ្រោះត្រូវបានគេបង្ខាំងនៅក្នុងផ្ទះ គ្រាន់តែកំដរតណ្ហារបស់ឪពុក និង បងប្រុសតែប៉ុណ្ណោះ ប៉ុន្តែចំពោះវត្តមានរបស់ម្ដាយពុំត្រូវបានគេនិយាយឡើយ ។
គួរបញ្ជាក់ថា បើតាមច្បាប់ក្នុងប្រទេសឥណ្ឌូនេស៊ីការករណីចាប់រំលោភគឺត្រូវផ្តន្ទាទោសឲ្យជាប់គុកពី ៥-១៥ ឆ្នាំ ហើយបើក្នុងករណីជាសាច់ញាតិដូចករណីខាងលើ គេនឹងត្រូវបន្ថែមទោស ១/៣ នៃទំហំទោសដែលជនល្មើសទទួល ៕ ប្រភព៖ ប្រជាប្រិយ