បន្ទាប់ពីមានរការលេចឮនូវរឿងអាស្រូវពុករលួយរបស់លោកឃឹម ចិត្រា នាយការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ត្រូវបានលាតត្រដាងជាសាធារណៈរួចម្ដងមកហើយក្ដី ប៉ុន្តែថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រ សួងមហាផ្ទៃមិឃើញចាត់វិធានការនោះទេ
មកដល់ពេលនេះមានការទម្លាយជាសាធារណៈនូវរឿងអាស្រូវពុករលួយរបស់លោក ឯក បូរ៉ា ប្រ ធា នការិយាល័យនគរបាលទិដ្ឋាការច្រកទ្វារអន្តរជាតិប៉ោយប៉ែតនិងបក្ខពួកជាបន្ដទៀតសង្ឃឹមថាថ្នាក់លើមើលឃើញពីសកម្មភាពពុករលួយរបស់មន្ដ្រីខិលខូចទាំងនោះផងចុះ ។
បើមិនដូច្នេះទេលោក ឯក បូរ៉ា និងបក្ខពួកប្រាកដជាបន្តប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តរបស់ពួកគេតទៅ ទៀត ជាមិនខាន ហើយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទៀតផង។
ប្រភ ពពីមន្ត្រីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបង្ហើបឲ្យដឹងថា រឿងអាស្រូវពុករលួយរបស់លោក ឯក បូរ៉ា ប្រធានការិយាល័យនគរ បាលទិដ្ឋានការច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺជារឿងដែលមិនអាចបិទបាំងបានទេ ព្រោះភស្ដុតាងត្រូវបានបើកកកាយជាបន្តបន្ទាប់រួចទៅហើយ។
ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយតទៅទៀតឡើយ
ព្រោះរឿងអាស្រូវពុករលួយនេះ កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះស្ថាប័ននគរបាលជាតិទាំងមូលផងដែរ។
ម្យ៉ាងទៀតការដែលលោក ឯក បូរ៉ា និងបក្ខពួកហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារយូរមកហើយ។
ប្រភពដដែលបានឲ្យដឹងថា ទិដ្ឋាការភ្ញៀវទេសចរដែលកំណត់យកត្រឹម៣០ដុល្លារឬស្មើជាង១២ម៉ឺនរៀលនោះ គឺលោក ឯក បូរ៉ា និងបក្ខពួកតម្រូវឲ្យភ្ញៀវទេសចរបង់លុយ១២០០បាតឬស្មើនឹង៣៦,៣ដុល្លារ។
សម្រាប់ទិដ្ឋាការធម្មតាដែលកំណត់យកត្រឹម៣៥ដុល្លារបែរជាឲ្យបង់ដល់ទៅ១៥០០បាតប្រហែល៤៥,៥ដុល្លារ ហើយទិដ្ឋាការពិសេសដែលត្រូវកំណត់លើកលែងទិដ្ឋាការមិនយកលុយបែរជា តម្រូវឲ្យភ្ញៀវបង់លុយដល់១០០០បាត។
តាមប្រភពដែលស្និទ្ធនឹងលោក ឯក បូរ៉ា បានឲ្យដឹងថា អំពើពុករលួយរបស់លោក ឯក បូរ៉ា មានច្រើនបែបច្រើនយ៉ាងក្នុងនោះមានការចាប់ កាងភ្ញៀវនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសសៀម យកប៉ាស្ព័រមកប្រថាប់ត្រាមុនហើយតម្រូវឲ្យបង់លុយជាក្រោយ។
បញ្ហានេះគឺរឿងដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយរបស់លោកឃឹម ចិត្រា កាលពីពេលថ្មីនេះលោកធ្លាប់បានបកស្រាយជាសាធារណៈរួចម្ដងហើយ ថាលោក យកសេវ៉ា តែ១០០រៀល ប៉ុណ្ណោះ តែការបកស្រាយនេះក៍ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃផងដែរព្រោះប្រជាពលរដ្ឋនិងអាជីវករអ្នករកសុីចេញ ចូលតាមច្រកនេះមិនដែលចំណាយលុយត្រឹម១០០រៀលដូចលោកឃឹម ចិត្រា បកស្រាយនោះទេ ។
ពេលនេះមហាជនកំពុងរងចាំមើល ថាតើលោក ឯក បូរ៉ា បកស្រាយ យ៉ាងណាទៀត ហើយអង្គភាពគេហទំព័រ PN Asia យើងក៍រងចាំទទួលរាល់ការបកស្រាយរបស់លោកជានិច្ចផងដែរ ៕
ប្រភព៖ PN ASIA