ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងសារជាថ្មី ដោយបបួលអ្នកនិយាយថា
ក្រោមការដឹកនាំ របស់សម្ដេចបណ្ដាលឲ្យ កម្ពុជាក្រទៅៗ ស្បថដាក់ជីវិតមិនមែន ត្រឹមតែជាការភ្នាល់នោះទេ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ សំណង់ផ្សេងៗ ក្នុងគម្រោងការពារទឹកជំនន់
និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅថ្ងៃទី៤ ខែមីនា
ឆ្នាំ២០១៩នេះសម្ដេចតេជោបានចាត់ទុក អ្នកដែលនិយាយថាកម្ពុជាក្រទៅៗ បានស្បងជាមួយសម្ដេចរួចហើយ
ដោយឲ្យអ្នកទាំងនោះ ទទួលផលកម្ម ដែលពួកគេបាន និយាយទៅចុះ។