អតីតនាយករដ្ឋមន្ត្រីជប៉ុនស្ទើរតែទាំងអស់ សុទ្ធសឹងមានជីវភាពសាមញ្ញ ឬ អាចថាមានខ្លះក្រីក្រ ក្រោយពេលពួកគេចូល….និវត្តន៍ ។
អតីតជានាយករដ្ឋមន្ត្រីរូបនេះ ច្រើនធាក់កង់ទៅផ្សារទិញម្ហូបអាហារឲ្យភរិយា
លោក Murayma ក្រោយពេលចប់អាណត្តិជានាយករដ្ឋមន្ត្រីជប៉ុន ហើយបន្ទាប់ពីចប់ភារៈកិច្ចជាតំណាងរាស្ត្រ បាននាំគ្រួសារទាំងមូលមករស់នៅស្រុកកំណើតនៅ Oita ចំណុះកោះ Kyushu ប្រទេសជប៉ុន ។
….ជាមួយសម្លៀកបំពាក់ដ៏សាមញ្ញ លោកធាក់កង់យ៉ាងព្រងើយទៅផ្សារ
លោកពោលថាៈ ភរិយាខ្ញុំឈឺចង្កេះ ទើបខ្ញុំជិះកង់មកទិញម្ហូបអាហារ ។ បែបនេះ សួរប្រិយមិត្តថា តើអ្នកដែលប្រមើលគិតឃើញមានអតីតនាយករដ្ឋមន្ត្រី ហើយមានវ័យ ៩០ ឆ្នាំ ទៅហើយ បែរជាជិះកង់រាល់ព្រឹក ដើម្បីទៅផ្សារដែរទេ?
ងាក់មកមើល «វិមាន» របស់គាត់វិញម្តង វាសាមញ្ញដូចម្ចាស់ដែរ
លោក Murayma ប្រាប់ថាៈ ផ្ទះនេះសាងសង់តាំងពី ១៣០ ឆ្នាំ មុនម្ល៉េះ ។ ពេលអាមេរិកទម្លាក់គ្រាប់បែកអំឡុងឆ្នាំ១៩៤៥ លើក្រុងនេះ វារងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។ តាមខ្ញុំ វាជាផ្ទះមានភព្វសំណាង ទើបខ្ញុំទិញវា ។
ឈានជើងចូលដល់ក្នុងផ្ទះ ស្ត្រីចំណាស់សាមញ្ញម្នាក់បង្ហាញភាពរាក់ទាក់ ឱនក្បាលគោរព ។ កាន់តែគិតពុំដល់ថា នេះជាអតីតស្ត្រីទី១របស់ជប៉ុន ។
ប្រការដែលគួរឲ្យកត់សម្គាល់នោះ គឺផ្ទះនេះពុំឃើញមានអង្គរក្សការពារ ហើយក៏គ្មានប្រព័ន្ធឃ្លាំមើលទំនើបអ្វីទេ ។ ក៏គ្មានអ្នកបម្រើណាម្នាក់ដែរ ។
អ្នកខ្លះសួរថាៈ «នាយករដ្ឋមន្ត្រីជប៉ុន ពេលចូលនិវត្តន៍ តើទទួលបានរបបពិសេសអ្វីដែរ?» ។ លោក Murayama ឆ្លើយថាៈ «គ្មានរបបពិសេសអ្វីទាំងអស់!!» ។
ប្រធានាធិបតីអាមេរិក តែងទទួលបានរបបពិសេសៗ ក្រោយពេលចូលនិវត្តន៍ ជាអាទិ៍ៈ កងការពារ, ប្រាក់សោធននិវត្តន៍ខ្ពស់…. ថែមទាំងថិវកាសំរាប់សាងសង់បណ្ណាល័យមួយទៀតផង ។
ជប៉ុនវិញ គឺពុំមានអ្វីទាំងអស់ ពោលគឺដូចពលរដ្ឋធម្មតា ។ ពេលមានជំងឺដង្កាត់ ត្រូវទៅមន្ទីរពេទ្យពិនិត្យព្យាបាល ហើយបង់ថ្លៃសេវា ៣០% ពី «ហោប៉ៅ» របស់ខ្លួនដូចពលរដ្ឋដទៃ ។
អ្នកកាសែតតាមដានរឿងនេះ បានប្រឹងអញ្ជើញអតីតនាយករដ្ឋមន្ត្រីទៅបរិភោគអាហាថ្ងៃត្រង់ ។ ចុងក្រោយ លោកយល់ព្រម ។
ពេលចូលដល់ហាង Sushi ភ្លាម គ្រាន់តែអង្គុយចុះ ក៏មានគេយកអាហារមកដាក់លើតុ ។ ម្ចាស់ហាងប្រាប់ថា ឲ្យតែដឹងថាលោក Murayma មក គេដឹងគាត់ចូលចិត្តអ្វីហើយ! ។
ព្រោះថា លោកត្រូវបានពលរដ្ឋនៅទីនោះចាត់ទុកថា កុលបុត្រឆ្នើមរបស់ពួកគេ ។ ប្រាកដណាស់ បែបនេះ តើគាត់ត្រូវការ «អង្គរក្ស» ដើម្បីអ្វីទៅ? ។
ពេលបរិភោគរួច អតីតនាយរដ្ឋមន្ត្រីរូបនេះ ពោលទាំងទើសទាល់ថាៈ ពិតជាខ្លាចចិត្តណាស់! លោកចចេសគិតលុយ Sushi ឲ្យប្តីប្រពន្ធខ្ញុំ ធ្វើឲ្យខ្ញុំខ្លាចចិត្តណាស់! ។
ពេលរថយន្តអ្នកកាសែតចេញទៅ លោកបន្តឈរឱន… គោរព!
គេថាៈ នៅប្រទេសណាក៏ដោយ ពេលឃើញអតីតមេដឹកនាំដែលចូលនិវត្តន៍ ហើយមានជីវភាពរស់នៅសាមញ្ញាៗ នោះប្រទេសនោះមានកំរិតពុករលួយទាបបំផុត ហើយផ្ទុយមកវិញគឺ…. ។
ប្រហែលជាបែបនេះ ទើបជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ច ហើយថ្មីៗនេះ គេបានផ្តល់ប្រាក់កម្ចីជំនួយដល់កម្ពុជាយើង…. ៕ ប្រភព៖ www.ksn-news.com