ការក្រើនរំលឹករបស់លោកស្នងការខេត្តព្រៃវែងឲ្យប្រកាន់យកឥរិយាបថសុភាពរាបសា និងត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ បានធ្វើឡើង
ក្នុងពេលចុះជួបសំណេះសំណាល ពង្រឹងការងារការពារសន្តិសុខសណ្ដាប់ធ្នាប់ដល់មន្ត្រី នគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមជរ នាព្រឹកថ្ងៃទី សុក្រ ១០ ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ០១ ខែ មីនា ឆ្នាំ២០១៩នេះ។
លោកឧត្តនសេនីយ៍ស្នងការខេត្តព្រៃវែង ព្រុំ សន្ធរ បានក្រើន រំលឹកថា មន្រ្តីនគរបាលត្រូវផ្លាស់ប្តូរឥរិយាបថ ហើយរក្សាភាពថ្លៃថ្នូរ សុភាពរាបសា ជាពិសេសត្រូវយកចិត្តទុកដាក់ និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានលឿន។
លោកស្នងការ ក៏បានជំរុញឲ្យមន្រ្តីនគរបាលធ្វើបច្ចុប្បន្នភាព ជូនប្រជាពលរដ្ឋដែលមាន និងគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដើម្បីយកទៅផ្ទៀងផ្ទាត់ និង បន្តជំរុញចុះថតផ្តល់អត្តសញ្ញាណប័ណ្ណឲ្យបានឆាប់រហ័ស។
លោកស្នងការ ក៏បានណែនាំមន្រ្តីនគរបាល ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អទប់ស្កាត់ដាច់ខាតរាល់កម្លាំងអមិត្ត ដែលមានបំណងប្រឆាំង
ឬ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និង ត្រូវថែរក្សាការពារសមទ្ធិផលនានា ដែលរាជរដ្ឋាភិបាលបានខិតខំកសាងកន្លងមក។បែងចែកកម្លាំងប៉ុស្តិ៍
ឲ្យចុះទទួលខុសត្រូវតាមភូមិ ដោយក្នុង ១ភូមិ ត្រូវមានសៀវភៅ ២ក្បាល (១ក្បាលសម្រាប់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ និង ១ក្បាលទៀត សម្រាប់គ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ)។
លោកឧត្តមសេនីយ៍ ស្នងការ ក៏បានជំរុញនគរបាលឲ្យយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
ជាពិសេសបំផុសឲ្យមានចលនាប្រជាការពារ និងឲ្យប្រជាពលរដ្ឋចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ
ឱ្យបានល្អតាមមូលដ្ឋានរបស់ខ្លួន ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ជំរញឲ្យលោកអធិការ
អធិការរងទទួលការសន្តិសុខ ត្រូវក្តាប់ឲ្យបានផ្តល់ព័ត៌មាន តាមសង្គម facebook និងព័ត៌មាននានាធ្វើករឆ្លើយតបឲ្យបានទាន់ពេវេលា៕