ករណីបុរសចំណាស់បង្ខំក្មេងស្រីឱ្យលេងប្រដាប់ភេទ រួចចាប់រំលោភរហូតដល់បានសម្រេចនេះ
បានកើតឡើងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
រហូតមកដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោយពីរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏ចុះធ្វើការស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យ។
ជនសង្ស័យមានឈ្មោះស្រី ចិនតាក់ អាយុ៦៧ឆ្នាំ មុខរបរដាំបន្លែ ស្នាក់នៅចំណុចផ្ទះរបស់អង្គការ CCF ផ្លូវលំ ក្រុម៧ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។
ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះស.ស.ល.ភ អាយុ៥ឆ្នាំ ស្នាក់នៅចំណុចផ្ទះរបស់អង្គការ CCF ជាមួយគ្នា។
តាមប្រភពពីអ្នកមើលថែក្មេងនៅក្នុងអង្គការ CCF បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ជនសង្ស័យបានវាយចៅស្រី (ក្មេងស្រីរងគ្រោះ)
តែមិនដឹងជាមានរឿងអ្វីនោះទេ បន្ទាប់មកគាត់ក៏បានទៅយកក្មេងស្រីរងគ្រោះមកមើលថែ ប៉ុន្តែ ក្មេងស្រីរងគ្រោះខាងលើនៅតែយំមិនបាត់សោះ។
លុះដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ គាត់បានសួរនាំក្មេងស្រីរងគ្រោះរហូត ទើបក្មេងស្រីរងគ្រោះឆ្លើយប្រាប់ថា
តាយកប្រដាប់ភេទដាក់ចូលប្រដាប់ភេទរបស់នាង និងឱ្យនាងលេងប្រដាប់ភេទ បើមិនលេងគាត់នឹងវាយធ្វើបាប។
ពេលស្តាប់ឮបែបនេះ គាត់បាននាមក្មេងស្រីរងគ្រោះទៅឱ្យពេទ្យពិនិត្យមើល ទើបដឹងថា ក្មេងស្រីរងគ្រោះដោយសាររំលោភបំពានផ្លូវភេទ។
បន្ទាប់មក គាត់ក៏បាននាំក្មេងស្រីរងគ្រោះទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ជួយអន្តរាគមន៍។
បច្ចុប្បន្ន សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី២ កំពុងឃាត់ខ្លួនជនសង្ស័យសាកសួរ៕