កាសែត bangkokpost បានផ្សាយឲ្យដឹងថា ភេទទី៣ ម្នាក់ គឺ លោកស្រី Pinit Ngarmpring ដែលគាត់ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន
មួយ និងជាអ្នកផ្សព្វផ្សាយកីឡាករម្នាក់ ក្នុងវិស័យបាល់ទាត់នៅប្រទេសថៃ ត្រូវបានគណបក្ស Mahachon
នៅថៃជ្រើសរើសជាបេក្ខភាពដើម្បីចូលរួមក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ដែលគ្រោងធ្វើឡើងនៅខែក្រោយ។
លោកស្រី Ngarmpring វ័យ៥២ឆ្នាំគឺជាបេក្ខភាពម្នាក់ក្នុងបេក្ខភាព៣នាក់ដែលត្រូវបានលើកឡើងដោយគណបក្សនយោបាយ Mahachon សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ២៤ខែមីនា ឆ្នាំ២០១៩ខាងមុខ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ នៅតំបន់រកស៊ីផ្លូវភេទរបស់ភេទទី៣ នាក្រុងបាងកកក្នុងសប្ដាហ៍នេះ
លោកស្រីបានថ្លែងថា លោកស្រីនឹងចូលរួមលើកកម្ពស់ក្រុមភេទទី៣ នៅក្នុងផ្នែកនយោបាយ និងលើកស្ទួយសមភាពរបស់ភេទទី៣ ក្នុងសង្គមថៃ។
លោកស្រីបានបន្តថា មនុស្សងាយរងគ្រោះឬអ្នកដែលត្រូវគេកេងប្រវ័ញ្ចជាច្រើន ហើយវាពិតជាអ្វីដែលគណបក្ស Mahachon
ចង់ធ្វើជាតំណាងហើយ លោកស្រីចង់ស្តាប់ការទុក្ខលំបាករបស់គេ។គណបក្ស Mahachon Party ចំនួន ២០០កៅអី ក្នុងចំណោម ៥០០កៅអីក្នុងរដ្ឋសភាថៃ ហើយក្នុងនោះបេក្ខភាពប្រហែល២០ នាក់ជាភេទទី៣។