ប្រភពលោក ផែងវណ្ណៈ ៖ លោកឧត្តមសេនីយ៍ផ្កាយ៣ ប៉ុល ស៊ីនួន នាយទាហានជាន់ខ្ពស់នៅក្រសួងការពារជាតិ ដែលសំបូរទៅដោយរឿងអាស្រូវ ត្រូវបានគេស្គាល់ថាជាជនដៃដល់ដែលប្រេីហឹង្សាលេីនារីអ្នកចម្រៀងនៅភោជនីយដ្ឋាន បឹងមាស កាលពីយប់ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩ ។
ប្រភពព័ត៌មានក្រៅផ្លូវការបានអោយដឹងថា បន្ទាប់ពីបែកធ្លាយព័ត៌មានស្ដីអំពីអំពើហឹង្សាដែលលោកផ្កាយ៣ វាយទៅលេីអ្នកចំរៀង ព្រោះតែនាងបដិសេធមិនទៅបំរេីតណ្ហាលោកនោះ
ស្រាប់តែលោកផ្កាយបីលួចចូលមកចរចារសម្របសម្រួលគ្នាស្ងាត់ៗដេីម្បីបញ្ចប់រឿងដោយលោកផ្កាយបី សងជម្ងឺចិត្តទៅអោយអញនកចំរៀងចំនួនទឹកប្រាក់ ៨០០០ ដុល្លារ ។
ប៉ុន្តែអ្នកសម្របសម្រួលព្យាយាមលាក់អត្តសញ្ញាណលោកផ្កាយបី ។ តែទីបំផុតក្រដាស់មិនអាចខ្ចប់ភ្លេីងបានទេ ។ មហាជនរងចាំមេីលចំណាត់ការបន្ត តេីលោកឧត្ដមសេនីយ៍ផ្កាយ៣ ប៉ុល ស៊ីនួន ត្រូវរួចខ្លួន ឬ យ៉ាងណា ?
គួរបញ្ជាក់ថាកន្លងមកលោកផ្កាយ៣ ប៉ុល ស៊ីនួន ធ្លាប់ត្រូវបានគយចាប់ឡានអត់ពន្ធម្ដងរួចមកហេីយនៅខេត្តបាត់ដំបង ។