លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សានុសិស្សនៅសាលាបឋមសិក្សាភ្នំពិត ស្ថិតក្នុងភូមិខ្នាចកន្ទួត ឃុំស្វាយចចិបស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ ប្រមាណជាង៤០០គ្រួសារបានអំពាវនាវស្នើដល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ដ្រី
ដើម្បីសុំឲ្យសម្ដេចជួយសាងសង់ អាគារសិក្សា មួយខ្នងព្រោះសព្វថ្ងៃនេះអាគារសិក្សាចាស់កំពុងចាស់ទ្រុឌទ្រោម ជញ្ជាំនិងដំបូលងរហែកបាក់បែកធ្លុះធ្លាយសិស្សមិនអាចអង្គុយរៀនបានឡើយ
បើតាមលោក ឌុច យ៉ុង នាយកសាលានេះបានលើកឡើងថាកន្លងមកគាត់លើកសំណើរសុំទៅមន្ទីរអប់រំខេត្តក៍ដូចជាអាជ្ញាធរខេត្តឲ្យជួយសាងសង់ញឹកញាប់ណាស់ដោយ
ដាក់ឯកសារស្ទើររាប់ភ្លេចតែមិនដឹងអស់លោកទាំងនោះយកឯកសាររបស់លោកទៅបោះចោលឯណាទេ ទើបមិនដែលចម្លើយតបមកវិញសោះទោះបីជាចម្លើយអវិជ្ជមានក៍មិនដែលទទួលបាមដែរ ។
មកដល់ពេលនេះដោយមិនអាចឈរបើកភ្នែកមើលកូនសិស្សរបស់ខ្លួនពិបាកតទៅទៀតបានទើបលោកគ្រូអ្នកគ្រូនិងអាណាព្យាបាលសិស្សដាច់ចិត្តអំពាវនាវដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រីម្ដង ក្រែងលោកមើលឃើញ ជួយដល់កូនចៅរបស់សម្ដេចឲ្យមានសាលារៀនសមរម្យដូចបណ្ដាសិស្សានុសិស្សនៅទូទាំងប្រទេសនោះដែរ ។
បើតាមសម្តីលោក នី សួន មេភូមិខ្នាចកន្ទួត បានឱ្យដឹងថា កាលពីឆ្នាំ២០០០ លោកនិងប្រជាសហគមន៍ភូមិបាននាំគ្នាទៅកសាងសាលាដើម្បីឲ្យក្មេងៗបាសិក្សាក្នុងនោះសម្តេច សាយ ឈុំ ក៍បានឧបត្ថមជាជញ្ជាំងក្តារ ប៉ុន្តែមិនទាន់មានសិស្សមករៀនច្រើនទេ រហូតដល់ឆ្នាំ២០០២ ទើបមានសិស្សមករៀនច្រើនរហូតមកដល់សព្វថ្ងៃ។
លោកបន្តថា សាលាដែលលោកនិងប្រជាសហគមន៍ភូមិកសាងសង់កំពុងទ្រុឌទ្រោមជាខ្លាំងដោយដំបូលនិងជញ្ជាំងរបើកនិងពុកអស់នៅពេលរដូវរស្សាមេឃភ្លៀងម្តងៗសិស្សមិនអាចអង្គុយរៀនបានឡើយ ហើយរដូវប្រាំងវិញសិស្សរៀនបានតែពេលព្រឹកព្រោះថាមេឃក្តៅខ្លាំង។
លោក ឌុច យ៉ុង ជានាយកសាលានេះ បាននិយាយថា សិស្សទាំងអស់សរុប៣៦៤នាក់ស្រី១៨១នាក់។
ទាំងអស់មិនបានមករៀនគ្រប់ទាំងអស់ទេដោយសារអាគារសិក្សាមួយខ្នងរងការខូចខាតដូចជាដំបូលសង្ក័សីរបើកធ្លុះធ្លាយជាច្រើន ជញ្ជាំងនិងសសរក៍ទ្រុឌទ្រោមរង់ចាំតែថ្ងៃរលំតែប៉ុណ្ណោ
លោកនាយកសាលាបានបន្តថានៅពេលភ្លៀងម្តងៗសិស្សមករៀនតែពីរបីនាក់ប៉ុណ្ណោះបើរដូវក្តៅវិញសិស្សមករៀនតែមួយព្រឹកហើយលោកក៍បានធ្វើពាក្យ
ស្នើសុំដល់មន្ទីអប់រំខេត្តកំពង់ស្ពឺឲ្យជួយជួសជុលរយៈពេល៥ឆ្នាំ ហើយក្នុងមួយឆ្នាំគាត់ដាក់ពាក្យ២ដងប៉ុន្តែមិនឃើញមានចម្លើយតបមកវិ