ការអធ្យាស្រ័យគ្នាចំពោះការបើកបរនៅលើដងវិថី គឺជាកត្តាសំខាន់ ដើម្បីជៀសវាងករណីគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។
ជាក់ស្តែងដូចជាពេលមានរថយន្តដែលមានស៊ឺរ៉ែនឆ្លងកាត់ដូចជារថយន្តសង្គ្រោះបន្ទាន់ គឺយើងត្រូវផ្តល់អាទិភាពឲ្យរថយន្តនោះទៅមុន ព្រោះដើម្បីគិតគូរដល់អាយុជីវិតអ្នកជម្ងឺ
ថ្នៃនេះមានករណីមួយផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកបើកបរថយន្តក្រុងមួយ មិនព្រមបើកផ្លូវឲ្យឡានសង្គ្រោះបន្ទាន់ទៅមុន ដោយអ្នកបើកបររូបនោះគិតតែជិះជែងវ៉ាគេ វ៉ាឯង មិនអធ្យាស្រ័យគ្នា។
តាមប្រភពទំព័ររបស់ ABC FB បានបង្ហោះវីដេអូដែលថតបានស្តែងៗតែម្តង ដែលបណ្តាលឲ្យមហាជនជាច្រើនហួសចិត្តនូវទង្វើអ្នកបើកបររថយន្តក្រុងរូបនោះ មិនដឹងថាគាត់កំពុងតែគិតអ្វីនោះទេ។ អ្នកខ្លះក៏បានខំមិនបញ្ចេញ មតិនិងចែករំលែកគ្នាពីគណនីមួយទៅគណនីមួយទៀត។
យ៉ាងណាមិញសូមចូលមើលវីដេអូខាងក្រោមនេះដើម្បីដឹងកាន់តែច្បាស់ នឹងសូមចែករំលែកយោបល់របស់អ្នកតើអ្នកយល់យ៉ាងណាដែរចំពោះអ្នកបើកបររូបនេះ?