ប្រិយមិត្តពិតជាដឹងរឿងរ៉ាវហួសចិត្តមួយ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ
ខណ្ឌជ្រោយចង្វារ ស្ថិតក្នុងភោជនីយដ្ឋាន “ បឹងមាស “ មានបុរសម្នាក់ដែលនិយាយថាខ្លួនជាមន្រ្តីយោធា ពាក់ផ្កាដល់ទៅ ៣ លេីកដៃទះនារីរង២កំផ្លៀង។
ប្រភពបានបន្តថា នារីរងគ្រោះមានឈ្មោះ យិន ស្រីពៅ អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌេជ្រោយចង្វារ រីឯមន្រ្តីយោធានោះ ជិះឡានទំនើបមួយគ្រឿង
ដែលមានម៉ាក Mazda ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ 2.1215 បន្ទាប់ពីបានទះកំផ្លៀងនារីរងគ្រោះរួច ជនដៃដល់បានឡេីងជិះរថយន្តចេញពីហាងយ៉ាងព្រងេីយគ្មានខ្វល់ពីទង្វេីដែរមិនគប្បីរបស់ខ្លួនឡេីយ ។
ហើយមូលហេតុដែលលោក ទះកំភ្លៀងនាងមកពី ហៅទៅដេកជាមួយតែនាងមិនទៅ ខណះនាងកំព់ច្រៀងនៅក្នុងហាងនេះ។ ចុងក្រោយនារីរងគ្រោះដាក់ពាក្យបណ្តឹងទៅសម្ថកិច្ច។
ថ្ងៃនេះផងដែល នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប់សារព័តមានក្នុងស្រុកមួយថាក្រសួងកំពុងតែស្រាវជ្រាវនិងស្វែងរកជនដែលអួតអាងថាខ្លួនជាឧត្តមសេនីយ៍យោធាផ្កាយ ៣
ដែលប្រើហិង្សាទៅនារីនោះហើយ ដើម្បីកោះហៅឲ្យចូលខ្លួនមកដោះស្រាយទៅតាមច្បាប់ លោកបញ្ចាក់ទៀតថា ចាត់ទុកទង្វើរបស់បុគ្គលខាងលើជាទង្វើ «អសីលធម៌»
ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់កងទ័ពជាតិ លោកបានបានថ្លែងថាសង្កត់ធ្ងន់ទៀតថា ៖ “កងទ័ពមានតួនាទីការពារជាតិ និងប្រជាជន មិនមែនមាក់ងាយ ឬ ប្រើហិង្សាទៅលើប្រជាជននោះទេ “៕
សូមទស្សនាវីដេអូខាងក្រោម៖