រថភ្លើងស៊េរីទំនើបធនស្រាលរបស់កម្ពុជាត្រូវបានដឺកតាមកាប៉ាល់ពីរោងចក្រនៅម៉ិកស៊ីកូមកកាន់កម្ពុជា
តាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Royal Railway Cambodia បានបង្ហាញវីដេអូខ្លីមួយ បង្ហាញពីការអូសក្បាលរថភ្លើងចេញពីរោងចក្រពីរថភ្លើងមួយគ្រឿងក្នុងចំណោមរថភ្លើងទាំង៣គ្រឿងដែរបង្ហាញ់ខ្លួនយ៉ាងប្រណិត។ រថភ្លើងទាំង៣បានរៀបចំដឺកមកខ្មែរហើយតែមិនទាន់ដឺងពេលវេលាច្បាស់មកដល់ខ្មែរនោះទេ។
តាមផេគRoyal Railway Cambodiaបានបញ្ចាក់ថារថភ្លើងទាំងបីនេះគឺសំរាប់ដឺកភ្ញៀវពីស្តានីយឆ្ពោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។តាមប្រសាសន៍របស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឲ្យដឹងថា រថភ្លើងទាំង៣គ្រឿងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាត់បន្ថយពេលវេលា ចំពោះអ្នកដែលត្រូវធ្វើដំណើរទៅព្រលានយន្តហោះ។ ជាពិសេសនោះ ថែមទាំងជួយលើកស្ទួយមុខមាត់រាជធានីភ្នំពេញ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីឲ្យកាន់តែមានសោភ័ណភាព។
មានលក្ខណៈពិសេសជាច្រើនរបស់រថភ្លើងនេះដូចជា៖ ១. រត់ចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ ២. ក្បាលម៉ាស៊ីនចំនួនពីរ មុខមួយ និងក្រោយមួយ ៣ . បច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមានកៅអីដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត ៤. បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើអ្នកដំណើរ ៥. Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ៕