រឿងស្រីប្រកាន់ប្រុសប្រកែក បែកចេញជារឿង ក្ដីក្ដាំដ៏ចំរ៉ូងចំរ៉ាស់ រវាងនារីវ័យក្មេងម្នាក់ និងព្រះសង្ឃ លន់ សុវណ្ណដា គ្រូសូត្រស្ដាំគង់ នៅវត្តស្វាយជ្រំ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ កំពុងក្លាយទៅជាជំងឺរ៉ាំរ៉ៃ គ្មានថ្នាំព្យាបាល ដែលបានអូសបន្លាយរយៈពេលជិត២ឆ្នាំមកហើយ។
ប៉ុន្តែរហូតដល់ពេលនេះ ព្រះសង្ឃ លន់ សុវណ្ណដា ត្រូវភៀស ព្រះកាយទៅប្រទេសថៃ ដើម្បីគេចពីសំណាញ់ច្បាប់និងទោសទាន់ ទាំងដែលដីកានាំខ្លួនធ្លាក់ដល់ដៃប៉ូលិស។នារីរងគ្រោះឈ្មោះ ស ច ឆវ អាយុ២០ឆ្នាំ មានទីលំនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល។
ប្រភពបានបង្ហើប្រាប់ ដើមរាំង នៅព្រឹកថ្ងៃទី២៧,០២,២០១៩នេះថា ពេលនេះលោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាលបានសម្រេចចេញដីកានាំខ្លួន ព្រះសង្ឃ លន់ សុវណ្ណដា ហើយ ប៉ុន្តែសាម៉ីខ្លួន បានគេចព្រះកាយទៅប្រទេសថៃ។ខណៈកន្លងមកពេល តុលាការបានកោះហៅជនត្រូវចោទអង្គនេះដើម្បីបំភ្លឺ ប៉ុន្តែមិនដែលមានវត្តមានចូលបំភ្លឺទេ។
ជាមួយគ្នានោះលោក អ៊ុន យ៉ុង អធិការរងស្រុកខ្សាច់កណ្ដាល បានថ្លែងទទួលស្គាល់ថា ពិតជាមានដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទ ឈ្មោះ លន់ សុវណ្ណដា ប្រាកដមែន ដោយលោកបញ្ជាក់ថា ពេលនេះសាម៉ីខ្លួនមិននៅមូលដ្ឋាន!។
គួរម្លឹកថា កាលពីដើមខែកុម្ភៈឆ្នាំ២០១៨ នារីម្នាក់បានប្ដឹងលោកគ្រូសូត្រស្ដាំ នៅ”វត្តស្វាយជ្រុំ” មកសមត្ថកិច្ចនិងតុលាការដើម្បីឲ្យរកយុត្តិធម៌ឲ្យខ្លួន។ជាមួយគ្នានោះ នាងបានអះអាងថា កាលនាងអាយុ១៣ឆ្នាំមិនទាន់ដឹងក្ដី នាអំឡុងឆ្នាំ២០១៤ ។ព្រះសង្ឃសូត្រស្ដាំព្រះនាម លន់ សុវណ្ណដា គង់នៅវត្តស្វាយជ្រុំ បានចាប់រំលោភនាងបានសម្រេចក្នុងកុដិម្ដង។
រួចក៍ប្រើពាក្យសម្ដីផ្អែមល្ហែម លួងលោមនាង រហូតមានទំនងស្នេហា ជាមួយគ្នាលួចលាក់ អស់រយៈពេល៥ឆ្នាំ។
និងបាន”រំលូតកូនចេញម្ដងជាពីរដង” ចុងក្រោយព្រះសង្ឃ មិនព្រមសឹក ចូលដណ្ដឹងនាង ហើយប្រុងដោះដៃធ្វើឲ្យនាងឈឺចាប់ដាក់ពាក្យប្ដឹង។
ទាក់ទិនបណ្ដឹងមួយនេះ ដើមរាំង ទទួលព័ត៌មានមកថា! កន្លងមក ប្រមាណជាខែ១០,២០១៨ ភាគីខាងព្រះសង្ឃលន់សុវណ្ណដា បានបង្ហើរ ពាក្យចចារសងសំណងខ្ទង់ម៉ឺនដុល្លារ ដល់នារីរងគ្រោះដែរ។ប៉ុន្តែក៏ស្ងាត់ទៅវិញ ព្រោះឮថា ខាងស្រីទារដល់ទៅជិត២០ម៉ឺនដុល្លារ ថែមទាំងកំណត់ឲ្យព្រះសង្ឃអង្គនេះ ផ្សឹកទៀតផង!៕