ភ្នំពេញ៖ ស្ត្រីម្នាក់បានកាន់រូបថតកូនស្រីទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីបាត់កូនអស់រយៈពេល១០ថ្ងៃដោយសុំរូបគាត់ទៅលេងផ្ទះគូដណ្តឹងតែបែរជាបាត់រហូតខលក៏មិនចូល ចំណែកគាត់មិនបានស្គាល់ផ្ទះ សម្បែងអនាគតកូនប្រសារថែមទៀតនោះ ដែលជាហេតុធ្វើឲ្យគាត់មានការភ័យព្រួយយ៉ាងខ្លាំងក៏មកសុំការអន្តរាគមន៍ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។

កូនស្រីដែលកំពុងបាត់ខ្លួននោះឈ្មោះ អ៊ន ស្រីចម អាយុ១៨ឆ្នាំ មុខកម្មការិនីរោងចក្រកាត់ដេរ ចំណែកស្រ្តីជាម្ដាយដែលកំពុងតាមរកកូននោះឈ្មោះម៉ា ចាន់ អាយុ៤៣ឆ្នាំ មានមុខរបរជាកម្មការិនីងរោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិខ្នាច ឃុំសេដ្ឋី ស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង និងស្នាក់នៅផ្ទះជួលម្ដុំភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកគូដណ្ដឹងកូនស្រី និងជាអនាគតកូនប្រសារគាត់នោះឈ្មោះ ពិសិទ្ធ មានស្រុកកំណើតនៅក្នុងខេត្តព្រៃវែង។

ស្រ្តីជាម្ដាយបាននិយាយថា កូនស្រីគាត់បានភ្ជាប់ពាក្យជាមួយយុវជនឈ្មោះ ពិសិទ្ធ នោះដោយមានចាស់ទុំចូលស្ដីដណ្ដឹងតាមទំនៀមទម្លាប់ប្រពៃណីខ្មែរត្រឹមត្រូវ កាលពីអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៦កន្លងទៅនេះ នៅក្នុងផ្ទះជួលក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ដោយមិនបានទៅធ្វើនៅឯស្រុកកំណើតនោះឡើយ។

ហើយចាប់តាំងពីពេលនោះមកគាត់មិនដែលបានស្គាល់ស្រុកកំណើតខាងអនាគតកូនប្រសារនោះទេ គ្រាន់តែដឹងថានៅក្នុងខេត្តព្រៃវែងតែប៉ុណ្ណោះ ដូច្នេះហើយទើបពេលបាត់កូនស្រីគាត់មិនអាចទៅតាមរកឃើញឡើយ។

ប្រភពដដែលបានបន្តថា កូនស្រីគាត់បានសុំទៅលេងស្រុកកំណើតគូដណ្ដឹង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ដោយនាងបានប្រាប់គាត់ថា និងវិលត្រឡប់ទៅផ្ទះវិញឲ្យទាន់ថ្ងៃចូលឆ្នាំខ្មែរ ប៉ុន្តែក៏បាត់ដំណឹងរហូតដល់ថ្ងៃទី២៦ ទើបគាត់ខលទៅសួរកូនស្រីថា តើកូនត្រឡប់មកផ្ទះវិញថ្ងៃណា? ព្រោះត្រូវចូលធ្វើការវិញនៅ ថ្ងៃទី០២ហើយ។ ពេលនោះកូនស្រីបានប្រាប់គាត់ថា ម៉ែខ្ញុំដឹងហើយតែថ្ងៃទី១៧ ទើបខ្ញុំបានទៅវិញ ពេលនេះ អត់មានរថយន្តឈ្នួលជិះទៅទេ ហើយចាប់ពីពេលនោះមកក៏ដាច់ការទាក់ទងដោយទូរស័ព្ទរបស់នាងខល លែងចូលរហូតតែម្ដង។ ដែលជាហេតុធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង បើកូនបានសុខគាត់ត្រេកអរ ប៉ុន្តែខ្លាចកូនមានគ្រោះថ្នាក់ដល់ស្លាប់ ។ក្រោយមកទើបសម្រេចចិត្តធ្វើដំណើរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសុំឲ្យនគរបាលជួយអន្តរាគមន៍៕