ម្ចាស់ផ្ទះដ៏រន្ធត់ចិត្តម្នាក់រកឃើញផ្ទះល្វែងរបស់គាត់ពេញទៅដោយកំប៉ុងទទេ កញ្ចប់អាហារ និងកញ្ចប់បារីពេញផ្ទះរបស់គាត់។

រូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលបានលាតត្រដាង ថាតើអ្នកជួលផ្ទះម្នាក់មកពីនរករស់នៅទីនេះរាប់ឆ្នាំ ដោយមិនបានដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយគាត់មើលមិនឃើញកន្លែងគាត់ជាន់នោះឬអត់ទេ។

លោក Graham Holland មកសង្កាត់ Maidstone ទីក្រុង Kent និយាយថាគាត់គិតថាគាត់កំពុងស្ថិតនៅក្នុងភាពយន្តរន្ធត់មួយ នៅពេលគាត់ដើរចូលទៅក្នុងផ្ទះល្វែងរបស់គាត់ក្នុងទីក្រុង Sittingbourne កាលពីរដូវក្ដៅមុន បន្ទាប់ពី ១២ ឆ្នាំមិនអាចចូលទៅមើលវាបាន។

បុរសវ័យ ៥៦ ឆ្នាំជាជាងអេឡិចត្រូវនិកនិយាយថា “កប់យបល់ និងរកពាក្យថ្លែងមិនចេញ ដែលនរណាម្នាក់អាចរស់នៅកន្លែងបែបនេះបាន។ ខ្ញុំនិយាយដោយស្មោះ ខ្ញុំបានស្ថិតក្នុងភាពយន្តរន្ធត់មួយ”។

លោក Graham និងប្រពន្ធរបស់គាត់ឈ្មោះ Nicole Holland វ័យ ៥៦ ឆ្នាំបានសម្អាតសំរាមកំប៉ុង កញ្ចប់បារី និងកញ្ចប់អាហាររាប់ពាន់ជាមួយនឹងគ្នា។ ពួកគេបានចំណាយប្រាក់ ១,៤១ ម៉ឺនដុល្លារដើម្បីជួសជុលលើការខូចខាតបន្ទប់នេះ៕