កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចម្រុះ បេីកប្រតិបត្តិការលក្ខណៈទ្រុងទ្រាយធំ ឆ្មក់ឆែកឆេរ តាមបន្ទប់ក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក Rock នៅផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាវេលាម៉ោង០២:៣០នាទីទាបភ្លឺ។
ហើយព័ត៌មានបឋមបានឲ្យដឹងថា មនុស្សប្រុសស្រីជាង២០០នាក់ ត្រូវបានឃាត់ខ្លួន ដកហូតថ្នាំញៀនតាមបន្ទប់ គ្រប់ប្រភេទ (មានគ្រាប់ មានម៉្សៅ មានប្រភេទក្រាម -ល-) ជាច្រេីនកញ្ចប់ និងទាន់ដឹងចំនួន រួមទាំងឧបករណ៍សម្រាប់ប្រេីប្រាស់ជាច្រេីនទៀត និងបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីសាកសួរអត្តសញ្ញាណ និងរងចាំបន្តនីតិវិធី។
ដោយឡែកមុននេះបន្តិច លោកផែង វណ្ណៈ ដែលប្រិយមិត្តបានស្គាល់ជាយូរហើយនៅលើបណ្តាញសង្គមហ្វេសបុក បានបញ្ចេញមតិចំៗថា៖ “មជ្ឈមណ្ឌលកម្សាន្តរ៉ុក ដែលមានទីតាំងស្ថិតនៅបណ្ដោយផ្លូវព្រះមុន្នីវង្ស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ជិតសាលាបឹងត្របែក ត្រូវបានគេដឹងជាទូទៅថាជាទីតាំងចែកចាយ និង ប្រេីប្រាស់គ្រឿងញៀន ដ៏សំបូរបែប តែអាជ្ញាធរមិនបិទទីតាំងនេះសោះ ។
ការព្រងេីយកន្តេីយមិនបិទទីតាំងប្រេីប្រាស់គ្រឿងញៀននេះ ត្រូវបានមហាជនសង្ស័យថា អាជ្ញាធរ ទទួលបានផលប្រយោជន៍យ៉ាងក្រាស់ក្រែលពីមជ្ឈមណ្ឌលកម្សាន្តមួយនេះ ។”
ប្រភពរូបភាព៖ លោក ម៉េង អ្នកសារព័ត៌មាន អត់លុយ