ភ្នំពេញ៖ហាងជាច្រើនកន្លែងដែលពេលដែល ប្រជាពលរដ្ឋធ្វើដំណើរតាមបណ្ដោយផ្លូវមាត់ទន្លេម្ដុំផែថ្មក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញឃើញហាងបេីកវៃសុិចយ៉ាងគគ្រឹកគគ្រេងមិនឃើញអាជ្ញាធរពាក់ព័ន្ធណាហ៊ានបង្ក្រាបសោះសង្ស័យទុកជាឆាំងបាយដេីម្បីចំអែតក្រពះខ្លួនអត់គិតដល់ប្រទេសជាតិកំពុងតែរីកចម្រើនសោះ ។
ទោះបីជាបទបញ្ជាររបស់សម្ដេចក្រឡាហោម ស ខេង នាយរដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហាក់ដូចជាគ្មានប្រសិទ្ធិភាពអ្វីសោះ ខណៈដែលមន្ត្រីក្រោមឱវ៉ាតរបស់ខ្លួនមិនយកចិត្តទុកដាក់គោរពតាមបទបញ្ជា
ថែមទាំងផ្គើនរក្សាទុកនូវទីតាំងទាំងនោះ មិនចុះបង្ក្រាបព្រោះខ្លាចបាត់លាភសក្ការៈចូលហោប៉ៅ និងសូម្បីតែលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញទើបតែឡើងកាន់តំណែងថ្មីកន្លងមកនេះក៏ស្ងាត់ដែរ ។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានក្រើនរំលឹកនិងដាក់បញ្ជាអោយអជ្ញាធរពាក់ព័ន្ធគ្រប់បណ្ដាខណ្ឌទាំង១២ អោយយកចិត្តទុកដាក់ទប់ស្កាប់បង្ក្រាបអោយអស់នូវទីតាំងបំរើសេវាផ្លូវភេទនិងល្បែងសុីសងគ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន
តែផ្ទុយទៅវិញអជ្ញាធរខណ្ឌដូនពេញបែជារក្សាទុកទីតាំងបង្កប់សេវាផ្លូវភេទនិងល្បែងសុីសងយ៉ាងរលូនទៅវិញ។ ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងដែលបើកសេវាបំរើផ្លូវភេទនិងលេងល្បែងសុីសងខុសច្បាប់បានយ៉ាងរលូនបែបនេះ បើមិនមានការត្រូវរ៉ូវគ្នាពីអាជ្ញាធរនិងម្ចាស់ទីតាំងទេគឺមិនអាចបើកយ៉ាងយូរដូច្នេះទេ។
ប្រជាពលរដ្ឋកេីតការងឿងឆ្ងល់ដល់អជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ ទើបតែឡើងកាន់តំណែងថ្មីៗអាចប្រើឥទ្ធិពលរបស់ខ្លួនឲ្យមន្ត្រីក្រោមថ្នាក់ចុះបង្ក្រាបទីតាំង បំរើសេវាផ្លូវភេទ និងបង្កប់ល្បែងសុីសងនេះបានដែរឬទេ? ៕